ហុងដាគុប ប៉ះជាមួយ ហុងដាសេ១៥ បណ្តាលឲ្យមនុស្ស ៥នាក់រងរបួស ធ្ងន់ស្រាល

 
 

កណ្តាលៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១០ និង៣០ នាទី លើផ្លូវជាតិលេខ ២១ ចំណុចខាងជើង គល់ស្ពានព្រែកទីវ( ទី ៦៦ ) ស្ថិតនៅក្នុងភូមិកោះទៀវ.ក  ឃុំសំពៅពូ ស្រុកកោះធំ មានកើតករណីគ្រោះថ្នាក់ ចរាចរមួយ រវាងម៉ូតូ និងម៉ូតូ ដែលមានទិសដៅ បញ្ច្រាស់គ្នា បណ្ដាល ធ្វើអោយរងរបួស ធ្ងន់ ២ នាក់ ស្រាល៣នាក់ និង ខូចម៉ូតូស្រាល ២ គ្រឿង ។

ជនរងគ្រោះមានឈ្មោះសេង រស់ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ បើកបរម៉ូតូ ម៉ាកហុងដា សេ៩០ ពណ៌បៃតង ពាក់ស្លាកលេខ កណ្ដាល 1Q-1549 ទិសដៅពីត្បូង ទៅជើង ( មិនពាក់មួកសុវត្តិភាព ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។ ទី២. អ្នករួមដំណើរ ត្រូវជាកូន ឈ្មោះរស់ មករា ភេទស្រី អាយុ ២ឆ្នាំ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។ ទី៣. ឈ្មោះ រិទ្ធិ វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បើកបរម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1N-8097 ( មិនពាក់មួកសុវត្តិភាព ) ទិសដៅពី ជើង ទៅ ត្បូង របួសស្រាល ។ ទី៤. អ្នករួមដំណើរ ឈ្នោះ វួច.ដាវីត ភេទប្រុស អាយុ ១៩ ឆ្នាំមុខរបរសិស្ស មានទីលំនៅ ភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ( មិនពាក់មួកសុវត្តិភាព ) រងរបួសស្រាល ។ ទី៥.អ្នករួមដំណើរ ឈ្មោះ អឿន វ៉ាន់ ភេទប្រុស អាយុ ១៩ ឆ្នាំមុខរបរសិស្ស មានទីលំនៅ ភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ( មិនពាក់មួកសុវត្តិភាព ) រងរបួសស្រាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូ ទាំងពីរគ្រឿង បើកបរក្នុងទិសដៅ បញ្ច្រាស់គ្នា ម៉ូតូសេ ១២៥ បើកបរពីជើងទៅត្បូង ប្រដេញវាយគ្នា ជាមួយម៉ូតូគូជម្លោះ បានរេចង្កូតទៅបុក ម៉ូតូ សេ៩០ បណ្ដាល ធ្វើអោយរងរបួសធ្ងន់តែម្ដងទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅ ដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និង ប្រមូលមធ្យោ បានពាក់ពន្ធ័យកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយនៅពេលក្រោយ ។





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម