ចាប់ខ្លួនមុខសញ្ញា និងគ្រឿងញៀននៅ ពោធិ៍សែនជ័យ រួចបន្ដទៅឃាត់ ខ្លួនស្ដ្រីម្នាក់ ទៀត នៅខណ្ឌមានជ័យ
ភ្នំពេញ ៖ មុខសញ្ញាប្លន់ និងចែកចាយ គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំង ល្បាតរបស់ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ដោយ ដកហូតកាំភ្លើងកា៥៩មួយដើមនិងថ្នាំញៀន ពីរកញ្ចប់ ។
ក្រោយពីឃាត់ខ្លួន និងធ្វើការសួរនាំរួចមក កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ ហើយឈានទៅ ដល់ការ ឃាត់ ខ្លួនស្ដ្រីម្នាក់ទៀតជា ដៃគូក្នុងសកម្មភាពចែកចាយនិងប្រើប្រាស់ គ្រឿងញៀន នៅក្រុមទី៥ ភូមិឫស្សី១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ព្រមទាំងដក ហូតថ្នាំញៀនចំនួន២កញ្ចប់ និងសម្ភារជក់ មួយចំនួន ទៀត ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យ រូបនេះ ត្រូវបាន កម្លាំងល្បាតពេលយប់របស់ លោកធ្វើការឃាត់ខ្លួនពេលកំពុងជិះម៉ូតូម៉ាក និក រួចដកហូតបានកាំភ្លើង ថ្នាំញៀនទៀត ផង ។
បើតាមលោកអធិការ ជនសង្ស័យរូបនេះ អាចជាប់ពាក់ព័ន្ធ ករណីប្លន់ប្រដាប់អាវុធនិង ចែកចាយ គ្រឿងញៀន យ៉ាងសកម្មនៅក្នុង រាជធានីភ្នំពេញ នាពេលកន្លងទៅ ។
លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ជន សង្ស័យឈ្មោះឈន មករា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិឫស្សីទី១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមអធិការ នគរបាលរូបនេះ ក្រោយ ពីការឃាត់ខ្លួននិងធ្វើការសួរនាំរួចមក កម្លាំង នគរបាលជំនាញ របស់លោកសហការជាមួយ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមាន ការបញ្ជាផ្ទាល់ពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ ព្រមទាំងមានការសម្រប សម្រួលតាមផ្លូវច្បាប់ពី សំណាក់ ព្រះរាជអាជ្ញា រងលោកស្រីស៊ឺ វណ្ណនី បានបន្ដចុះទៅឆែក ឆេរនៅផ្ទះជួលរបស់គេ កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ហើយ ធ្វើការឃាត់ខ្លួនស្ដ្រីម្នាក់ ថ្នាំញៀនពីរកញ្ចប់ និងសម្ភារជក់ មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ស្ថិតក្រោម ការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!