អាវុធហត្ថ​ខណ្ឌមានជ័យ​បង្ក្រាប​ទីតាំង​ ហ្គេ​ម​បាញ់​ត្រី និង​ជា​ កន្លែង​លួចលាក់​ ជួញដូរ​ថ្នាំ​ញៀន ឃាត់ខ្លួន​ មនុស្ស​១១​នាក់

 
 

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ កក្កដា ២០១៥នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ ហែម រិ​ទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខណ្ឌ និង​មាន ការ​សហការ​ចូលរួម​ពី​កម្លាំង​ អាវុធហត្ថ​ការិយាល័យ​ ប្រឆាំង​គ្រឿង ញៀន​ក្រុង បាន​បើក​ប្រតិបត្តិការ​ ចុះ​បង្ក្រាប​ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ គ្រឿងញៀន នៅ​ចំណុច​ទីតាំង​ លួចលាក់​បើក​ ហ្គេ​ម​បាញ់​ត្រី ​ខុសច្បាប់​មួយ​ កន្លែង​ដែល​មាន​ទីតាំង​នៅផ្ទះ​ លេខ​២៣៨ ក្រុម​៤ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល  និង​ឯកភាព​ពី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ លោកស្រី​ខាំ សុ​ផា​រី ហើយ​ជា​ លទ្ធផល​ជាក់ ស្តែង​កម្លាំង​ អាវុធហត្ថ​បាន​ ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់​(​ក្នុង​នោះ​ ស្រី​ម្នាក់​) ដកហូត​បាន ​ម៉ូតូ​៤​គ្រឿង ទី​១-​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-7485, ទី​២-​ម៉ាក​អ៊ែ​រ​ប្លែ​ត ពណ៌​ឈាម​ជ្រូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-1189, ទី​៣-​ម៉ាក SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-7774 និង​ទី​៤-​​ ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​, គ្រឿងញៀន​១​កញ្ចប់ និង​​ឧបករណ៍​ប្រើ ប្រាស់​មួយ​ចំនួន​ ធំ​ទៀត​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន ជន​ទាំង​១១​នាក់ និង​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ កាន់​ទីបញ្ជាការ ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ សាកសួរ​ន្ថែ​ម ។

លោក​វរសេនីយ៍ទោ ហែម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បាន​ប្រាប់​ ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​កម្លាំង​របស់​ ខណ្ឌ​មាន​ជ័យ​​បាន​ តាមដាន​ទីតាំង​ លួចលាក់​ លេង​ហ្គេ​ម​បាញ់​ត្រី​ ខុសច្បាប់​ខាងលើ​ជា​យូរ​មក​ហើយ ដោយ​កន្លង​មក​ ធ្លាប់​ទទួល​ដំណឹង​ថា មានការ​ជួញ ដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ នៅ​ទីតាំង​មួយ​នេះ​ ផង​ដែរ ។ ទើប​នៅ​វេលា​ ល្ងាច​ថ្ងៃ​ទី​២២ កក្កដា​នេះ កម្លាំង​អាវុធ ហត្ថ​ខណ្ឌមានជ័យ ដោយ​មានការ​ សហការ​ ចូលរួម​ពី​កម្លាំង​អាវុធហត្ថ​ក្រុង និង​មានការ​សម្រប សម្រួល​ពី​ព្រះរាជអាជ្ញារ​ រង​អម​សាលា ដំបូង​រាជធានី បាន​ចុះ​ធ្វើការ​បង្ក្រាប​បាន​ ជាក់ស្តែង​តែ​ ម្តង​ទៅ ។

លោក​មេបញ្ជាការ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​កម្លាំង​យើង​ចុះ​បង្ក្រាប កម្លាំង​យើង​ បាន​រក​ឃើញ​ ថ្នាំ​ញៀន​១​កញ្ចប់​នៅ​លើ​ខ្លួន​ ជនសង្ស័យ​ម្នាក់​ក្នុង​ ចំណោម​មនុស្ស​ ទាំង​១១​នាក់ ។ ចំណែក​ ១០​នាក់​ទៀត មាន​២​នាក់​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ ទីតាំង​ហ្គេ​ម​បាញ់​ ខាងលើ និង​៨​នាក់​ ជា​អ្នកលេង ប៉ុន្តែ​៨​នាក់​នេះ​ មិន​ទាន់​ដឹង​ថា​ មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឬ​យ៉ាងណា​នោះ​ទេ តែ​ត្រូវ​ឃាត់ខ្លួន​យក​ ទៅ​សួរនាំ​ ជា​ជំហាន​ដំបូង​សិន ។

ចំពោះ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​វិញ ដោយ​ទទួល​បាន​គោលការណ៍​ ពី​លោក​ ព្រះរាជអាជ្ញា​រង កម្លាំង​អាជ្ញាធរ​បាន​បិទទ្វារ​អាជីវកម្ម​ ជា​បណ្តោះអាសន្ន​សិន រង់ចាំ​បើក​ ការ​ស៊ើប​អ​ង្គេ​ត​ បន្ថែម​ទៀត នៅ​ពេល​ក្រោយ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម