សប្បាយក្លាយជាទុក្ខ ខឹងប្ដីប្រាប់ ស្រីខារ៉ា អូខេថាជាស្រីស្នេហ៍ រត់ចេញពីបន្ទប់ ប្ដីតាម វ៉ៃបោចសក់
ភ្នំពេញ ៖ ស្ដ្រីម្នាក់ត្រូវបាន ប្ដីនាំចូលច្រៀង ខារ៉ាអូខេផឹក ស៊ីសប្បាយ តែក្រោយមក ដោយសារតែខឹងប្ដី ដែលនិយាយប្រាប់ស្រី ខារ៉ាអូខេថា ខ្លួនជាស្រីស្នេហ៍នោះក៏បានរត់ ចេញពីបន្ទប់ ច្រៀង សំដៅទៅផ្ទះក៏ត្រូវ បាន ប្ដីបើកទ្វារបន្ទប់ រត់ដេញតាម ហើយក៏មាន ការឈ្លោះ ប្រកែកគ្នាបន្ដិចបន្ដួច បន្ទាប់មក ប្ដីក៏បានយក ម៉ូតូ ដឹកប្រពន្ធទៅកាន់ផ្ទះម៉ែក្មេក ក៏កើតមានជម្លោះ សារជាថ្មី ដោយសារតែ ប្រពន្ធចូល ផ្ទះហើយ បិទទ្វារមិន ឱ្យប្ដីចូល ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅផ្ទះ គ្មានលេខ ផ្លូវបេតុង តាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល មូលដ្ឋាន ដែលចុះទៅអន្ដរាគមន៍ ពាក់ព័ន្ធ ជម្លោះប្ដីប្រពន្ធរហូត ដល់ប្ដីគំរាមចាក់សាំងដុត ផ្ទះឱ្យស្លាប់ មួយពូជខាងលើនេះ បានឱ្យដឹង ថា បុរសជាប្ដីមាន ឈ្មោះគឹម លី អាុយុ៤៨ ឆ្នាំ មានមុខរបរជា អ្នកបើករថយន្ដនិង មាន ប្រពន្ធឈ្មោះជា វួចលាង អាយុ៣០ឆ្នាំ មាន កូនប្រុសម្នាក់ អាយុ៤ឆ្នាំ ដោយពួកគេទាំង ពីរនាក់ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើត ហេតុដែរ ហើយក៏ ជាប្ដីប្រពន្ធ យកគ្នាមិនបាន រៀបអាពាហ៍ពិពាហ៍តាម ប្រពៃណីនោះទេ ។
ប្រភពបានបន្ដឱ្យដឹងថា នៅមុនពេល កើតហេតុ គឺពួកគេ ទាំងពីរនាក់ ប្ដីប្រពន្ធ រួម ជាមួយមិត្ដ ភក្ដិបាននាំគ្នា ទៅផឹកស៊ី រហូតដល់ យប់ជ្រៅ ក៏នាំគ្នាចូលច្រៀង ខារ៉ាអូខេនៅ តំបន់ចាក់អង្រែនេនាះ ដើម្បីឱ្យសប្បាយ ចិត្ដ្ដ។ ខណៈចូលច្រៀង បុរសជាប្ដីបានហៅ ស្រីខារ៉ាអូខេមក អង្គុយជិតនែបនិត្យ ធ្វើឱ្យ ស្រីខារ៉ាអូខេ ខ្លាចចិត្ដ ព្រោះឃើញបុរសខាង លើនេះនាំស្រីមក ជាមួយសង្ស័យ ជាប្រពន្ធ នោះ ក៏បានសួរទៅ បុរសខាង លើថា តើស្ដ្រី ដែលមកជាមួយជា នរណាគេ? ខណៈនោះ បុរសខាងលើ ក៏បានឆ្លើយប្រាប់ ទៅស្រីខារ៉ា អូខេថា នាងជាស្រីស្នេហ៍ របស់ខ្លួន ។ ចម្លើយ នេះបានធ្វើឱ្យប្រពន្ធខឹង ណាមួយឃើញប្ដី នែបនិត្យជា មួយស្រីខារ៉ាអូខេ ផងនោះ ក៏បាន ដើរចេញពីបន្ទប់ ក្នុងបំណងហៅ ម៉ូតូជិះទៅ ផ្ទះមុន ។ ពេលឃើញដូច្នេះ បុរសជាប្ដីក៏បាន រត់ចេញពី បន្ទប់ដេញតាមមកទាន់ប្រពន្ធនៅ ខាងក្រៅ ហើយនិយាយគ្នា មួយសន្ទុះក៏យក ម៉ូតូដឹកប្រពន្ធក្នុង បំណងទៅផ្ទះ តែពេលជិះ តាមផ្លូវ ក៏មានការឈ្លោះប្រកែកគ្នា ហើយ បុរសជាប្ដីក៏បាន ឈប់ម៉ូតូវ៉ៃបោច សក់ប្រពន្ធ ទើបដឹកបន្ដដោយ មិនបានយក ទៅផ្ទះខ្លួនឯង ជួលនោះទេ គឺដឹកយកទៅ កាន់ផ្ទះម្ដាយក្មេក។ ពេលទៅដល់ផ្ទះម្ដាយក្មេកក៏មានការឈ្លោះ ប្រកែកគ្នាម្ដងទៀត ស្រាប់តែស្ដ្រីជាប្រពន្ធ បានបើកទ្វាររត់ ចូលទៅក្នុងផ្ទះម្ដាយ បង្កើត របស់ខ្លួនរួចហើយ ទាញទ្វារបិទមិនឱ្យប្ដីចូល ហើយបុរស ជាប្ដី ក៏ទាមទារចូល ទៅក្នុងផ្ទះ ដើម្បីយកកូន ប្រុសខ្លួនទៅផ្ទះវិញ តែប្រពន្ធ មិនព្រម បើកទ្វារឱ្យ ក៏មានការឈ្លោះ ប្រកែក គ្នា ម្នាក់នៅខាងក្រៅ ម្នាក់នៅខាងក្នុងផ្ទះ ហើយចុងក្រោយ ប្ដីបានទៅទិញ សាំងយកមក គំរាម ចាក់ដុតផ្ទះសម្លាប់មួយ ពូជធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ អ្នកជិតខាងនិង សមត្ថកិច្ច ចេញមកអន្ដរាគមន៍នាំ យកមកធ្វើ ការអប់រំ នាំមកប៉ុស្ដិ៍នគរបាល តែម្ដងទៅ ។
តាមការរៀបរាប់ពីស្ដ្រីជាប្រពន្ធបានឱ្យ ដឹងថា រវាងប្ដីប្រពន្ធគាត់ តាំងពីបានគ្នាមក គឺ ប្ដីតែង តែធ្វើបាប ទាំងផ្លូវចិត្ដនិងផ្លូវកាយ ដោយពេល ខ្លះដើរស៊ីចាយ លេងល្បែងចាញ់ យកម៉ូតូទៅ លក់អស់ពីរបី គ្រឿងមក ហើយ គឺ គ្មានគិតជួយរកស៊ីមើល ប្រពន្ធកូននោះទេ។ លើសពីនេះ រាល់ពេល ផឹកស៊ីស្រវឹងម្ដងៗ គឺ តែងតែវាយដំ មកលើប្រពន្ធកូន ដោយគ្មាន នរណានិយាយ ស្ដាប់នោះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!