គូស្នេហ៍របស់ ចនច័ន្ទ លក្ខិណា មិនធ្វើឲ្យអ្នកគាំទ្រ អស់សង្ឃឹម លើចំនងស្នេហាមួយនេះទេ
ភ្នំពេញ៖ ចំនងស្នេហា រវាងតារាសម្តែងចនច័ន្ទ លក្ខិណា និងគូស្នេហ៍ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងមួយរយៈក្រោយនេះ។
បន្ទាប់ពីអ្នកនាង ចនច័ន្ទ លក្ខិណា បានប្រកាសជាសារធាណៈ ថានាងពិតជាមានទំនាក់ទំនង ជាមួយនឹងមិត្តប្រុស ជាអ្នកជំនួញនោះរួចមក គេតែងឃើញពួកគេបណ្តើរគ្នាយ៉ាងត្រសង ទៅគ្រប់កម្មវិធីជប់លៀងផ្សេងៗ។
គេតែងឃើញអ្នកនាង ចនច័ន្ទ លក្ខិណា បង្ហាញរូបថតផ្អែមល្ហែម ជាមួយគ្នាជារឿយៗ ក្នុងបណ្តាញ សង្គម។ ហើយ កាលពីម្សិលមិញនេះដែរ រូបគាត់ក៏បានបង្ហោះសារមួយ អមជាមួយនឹង រូបថតប៉ុន្មានសន្លឹក ជាមួយនឹង អ្នកនាង ចនច័ន្ទ លក្ខិណា ចូលក្នុងហ្វេសប៊ុក ដែលសរសេរថា "ខ្ញុំនឹងមិនធ្វើឲ្យមិត្តគាំទ្រអស់សង្ឃឹមទេ"។
សារមួយនេះ របស់គាត់ គឺប្រហែលចង់បញ្ជាក់ ទៅកាន់មនុស្សគ្រប់គ្នាថា រូបគាត់នឹង ធ្វើឲ្យចំនងស្នេហា ជាមួយ អ្នកនាង ចនច័ន្ទ លក្ខិណា នៅស្ថិតស្ថេរ ព្រោះរូបគាត់មិនចង់ឲ្យអ្នកគាំទ្រគិតថា គាត់ស្រឡាញ់ និងផ្អែមល្ហែម ជាមួយនាង ក្នុងរយៈពេលខ្លីនោះទេ។
ជាពិសេសនោះ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានជូនពរ ឲ្យគូស្នេហ៍មួយនេះ នៅជាមួយគ្នា ដល់ចាស់កោងខ្នង និងមានសុភមង្គលជារៀងរហូតផងដែរ៕
រូបថត របស់អ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!