ក្មេងស្ទាវពីរក្រុម ផឹកស៊ីនៅហាងមាត់ ព្រែកកំសាន្ដចិត្ត កើតជម្លោះ ផ្ទុះអំពើ ហិង្សា និងភ្ជង់កាំភ្លើង
ភ្នំពេញ ៖ ក្មេងស្ទាវពីរក្រុម ពេលកំពុង អង្គុយក្នុងកញ្ចុះ នៅហាងមាត់ព្រែកកំសាន្ដចិត្ត ស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានផ្ទុះអំពើហិង្សារហូតប្រើស្នាប់ដៃវាយនិង រត់ទៅយក កាំភ្លើងពីក្រោមកែបម៉ូតូភ្ជង់ បង្កឱ្យមាន ការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ ។
មូលហេតុ ដែលក្រុមក្មេងស្ទាវទាំងនេះ ឈ្លោះគ្នាគឺបណ្ដាលមកពីដឺដង ពេលកំពុងអង្គុយផឹកស៊ី ដែលភាគីជន រងគ្រោះ អង្គុយនៅខាងកញ្ចុះលេខ៨ មានគ្នា៣-៤នាក់ និងជនបង្កនៅកញ្ចុះលេខ១១ មានគ្នា ៤-៥នាក់ ។
តាមសេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុបានឱ្យដឹងថា ខណៈដែលពួកគេទាំងពីរក្រុម កំពុង អង្គុយផឹកស៊ី នៅក្នុងកញ្ចុះនោះ ស្រាប់តែកើតជម្លោះ រហូតជនបង្កដែលអង្គុយនៅកញ្ចុះ បានទៅរករឿងជនរងគ្រោះ នៅកញ្ចុះ លេខ ១១ ដោយប្រើស្នាប់ដៃវាយ និងរត់ទៅរកកាំភ្លើងភ្ជង់ ។ ភ្លាមៗនោះ ដោយមានការភ្ញាក់ផ្អើល ជនបង្កបាន នាំគ្នាជិះម៉ូតូចេញទៅបាត់ ខណៈដែលជនរងគ្រោះ ត្រូវសមត្ថកិច្ចនគរបាលហៅមក ធ្វើការសួរនាំនិងដាក់ ពាក្យបណ្ដឹងជាផ្លូវការ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!