សិស្សវ័យក្មេង នៃសាលាចតុមុខ ៦នាក់ ដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីប្រទេសចិន លើផ្នែកស្រាវជ្រាវ
ភ្នំពេញ៖ សិស្សប្រុស-ស្រី វ័យក្មេងរបស់កម្ពុជា ៦នាក់ទៀតហើយ បានដណ្តើមមេដាយ មាស ប្រាក់ និង សំរឹទ្ធ ពី ការប្រកួតប្រជែងលើប្រធានបទស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត នៅទីក្រុងជីណាន ប្រទេសចិន ដែលបានប្រារព្ធ ឡើងកាលពីទី១៩-២០ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ សិស្សវ័យក្មេង ទាំង ៦នាក់ នឹងស្ពាយជ័យលាភីប្រកប ដោយ មោទនភាព ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោងប្រមាណ ១១៖១៥នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ក្រសួងបានបញ្ជូនសិស្សពូកែកម្ពុជា ៦រូប ១រូប ជានារី ដែលកំពុងសិក្សាថ្នាក់ទី៨ នៃអនុវិទ្យាល័យចតុមុខ ចេញទៅ ប្រកួតប្រជែងក្នុងកម្មវិធី Science and Leadership Development Program, Global Natural History Day (GNHD) នៅទីក្រុងជីណាន ប្រទេសចិន។
ការប្រកួតប្រជែងនេះ មានការអញ្ជើញចូលរួមពីសិស្សៗជាច្រើនរយនាក់ មកពីបណ្តាប្រទេស នានាក្នុងតំបន់ អាស៊ី- ប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយអង្គការ Global Health and Education Foundation In Asia Pacific Region។
សិស្សវ័យក្មេងរបស់កម្ពុជា ៦រូប ដែលក្រសួងបានបញ្ជូនទៅប្រកួតប្រជែងនៅប្រទេសចិន រួមមាន៖ លោក ខេង សុហ្រ្វាវីត, កញ្ញា ភារម្យ ភូវនាថ, លោក នាក់ វីរៈយុទ្ធ, លោក សេង ឫទ្ធី, លោក ប៉ែន សុភាវីន និង លោក មាស សរាជ។
ជាលទ្ធផល នៃការប្រកួតប្រជែង សិស្សរបស់កម្ពុជា ២រូបទទួលបានមេដាយមាស២រូប ទទួលបានមេដាយប្រាក់ និង ២រូបទៀត ទទួលបានមេដាយសំរឹទ្ធ។ នេះបើតាមលោក ភឹម ភារម្យ ឪពុកកញ្ញា ភារម្យ ភូវនាថ ម្ចាស់ជ័យលា ភីមេដាយមាស ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ។
លោក ភឹម ភារម្យ បានឲ្យដឹងថា សិស្សដែលទទួលបានមេដាយមាស រួមមាន៖ កញ្ញា ភារម្យ ភូវនាថ និង លោក នាក់ វីរៈយុទ្ធ។ ដោយឡែកបេក្ខជន ៤រូបទៀត លោកមិនដឹងថា បេក្ខជនរូបណា ទទួលបានមេដាយប្រាក់ និងសំ រឹទ្ធ នោះទេ។
ដើម្បីចង់ដឹងឲ្យកាន់តែច្បាស់អំពីលទ្ធផល នៃការប្រឡងនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ ទងសាកសួរព័ត៌មានបន្ថែម ពីលោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋាន អប់រំចំណេះដឹងទូទៅ តែជាការសោកស្តាយ រហូតដល់ ព្រឹកថ្ងៃទី២១ ខែ កក្កដា ពោលក្រោយការប្រឡងមួយថ្ងៃទៅហើយ លោកប្រធាននាយកដ្ឋានមិនទាន់ ទទួលបាន លទ្ធផល នៃការប្រឡងនេះនៅឡើយទេ។
ប្រធានបទ ដែលនាំឲ្យសិស្សកម្ពុជា ទទួលបានមេដាយមាស គឺការសិក្សាស្រាវជ្រាវ ទៅលើវិធីថែរក្សាព្រៃកោង កាង ក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍ របស់ព្រៃកោងកាងសម្រាប់សហគមន៍ និងបរិស្ថានធម្មជាតិ។ ក្រុមម្ចាស់ មេដាយ មាសទាំងពីររូបនេះ បានផ្តល់អនុសាសន៍ឲ្យកម្ពុជា ប្រឹងប្រែងថែរក្សាព្រៃកោងកាង ឲ្យបានគង់វង្ស ដើម្បីជាប្រយោ ជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និង បរិស្ថានធម្មជាតិ។
លោក ភារម្យ មិនបានដឹងថា តើសិស្សកម្ពុជា ៤នាក់ ទៀត បានលើកប្រធានបទអ្វីទៅ ប្រកួតប្រជែង នោះទេ។
លោក ភារម្យ បានហៅការទទួលជ័យលាភីរបស់សិស្សអនុវិទ្យាល័យចតុមុខនេះថា ជាមោទនភាព មួយសម្រាប់ កម្ពុជា ហើយក៏ជាការបង្ហាញពីគុណភាពអប់រំរបស់សាលារដ្ឋ មិនចាញ់សាលាឯកជននោះទេ។ ពោល សិស្សសា លារដ្ឋ ក៏មានសមត្ថភាពខ្ពស់ដូចសាលាជនដែរ ឲ្យតែការអប់រំបានដិតដល់។
លោក ភារម្យ បានសម្តែងភាពរីករាយយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងថា កូនស្រីរបស់ខ្លួន គឺកញ្ញា ភារម្យ ភូ វនាថ ទទួលបានមេដាយមាស។ ជាមួយភាពសប្បាយរីករាយនេះ លោក ភារម្យ បានលើកសរសើរកូនស្រីរបស់ ខ្លួនថា ជាសិស្សមួយរូប ដែលរៀនពូកែស្ទើរគ្រប់មុខវិជ្ជា ជាពិសេសមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ...។ ភូវនាថ ទទួលបានចំណាត់ថ្នាក់លេខ១ ស្ទើរតែរៀងរាល់ខែ ហើយរូបគេ ក៏បាននិងកំពុងដើរតួនាទីជាគ្រូ បង្រៀន ជួយបង្រៀនបន្ថែម ដល់មិត្តភក្តិនៅក្នុងថ្នាក់ផងដែរ។
លោក ភារម្យ បានបង្ហាញនូវគន្លឹះចំនួន ៣ចំណុច ដែលជួយជំរុញកូន របស់លោក សិក្សាបានទទួលជោគជ័យ។ គន្លឹះ ទាំង ៣នោះរួមមាន៖ ទី១. ក្នុងនាមជាឪពុកលោក ភារម្យ មិនព្យាយាមប្រាប់ចម្លើយ ចំពោះសំណួរ ដែលកូន ស្រីបានសួរ នោះឡើយ គឺលោកជំរុញឲ្យកូនស្រីស្វែងរកចម្លើយ ដោយខ្លួនឯង ឬរកវិធីផ្តល់ចម្លើយ ដោយការ ពន្យល់ ផ្សេងៗ, ទី២. មិនដែលស្តីបន្ទោស ទោះខុស ឬ ត្រូវ គឺមានតែការលើកទឹកចិត្តជានិច្ច និងទី៣. ដោយសារ សម័យបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន លោក ភារម្យ បានផ្តល់គ្រឹះដល់កូនលើមុខវិជ្ជាអង់គ្លេស និងមុខវិជ្ជា កុំព្យូទ័រ ដែលអាចជួយជំរុញឲ្យកូនសិក្សាស្រាវជ្រាវ និងរៀនសូត្របន្ថែម តាមប្រព័ន្ធអ៊ីនធើណេត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!