អាហារូបករណ៍បរិញ្ញាបត្រសិក្សាពី រោងភាពយន្ត ផ្លាទីនៀម

 
 

រោងភាពយន្ត​ផ្លាទីនៀម​ ជាក្រុមហ៊ុនថ្នាក់​តំបន់​ដែលសព្វថ្ងៃ​ មាន​​ប្រតិ​ប​ត្តិ​ការ​ នៅ​ក្នុង​ប្រទេស​ ចំនួន​បួន​ គឺប្រទេស វៀតណាម​, ទី​ម័​រ​, ឥណ្ឌូ​នេ​ស៊ី ​និង​កម្ពុជា​។ អាហារូបករណ៍​ រោងភាពយន្ត ផ្លាទីនៀម នឹងត្រូវ​បាន​ផ្តល់​ ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា ដែល​មាន​លទ្ធផល​ សិក្សាល្អប្រសើរ​ និងមាន​ការ​ប្តេ​ជ្ញា​ ខ្ពស់​ក្នុង​ការ​បន្ត​ការ​ សិក្សា​អប់រំ​ កំរិតឧត្តម​នៅ​ប្រទេស​កម្ពុជា​។

គោល​បំណង​នៃ​អាហារូបករណ៍​រោងភាពយន្តផ្លាទីនៀមនេះ​គឺធ្វើឡើង ដើម្បី​ផ្តល់​ឱកាស​ ដល់​សិស្ស​ពូកែ​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​បន្ត​ការសិក្សា​ ថ្នាក់​បរិញ្ញាបត្រនៃ​ មុខវិជ្ជាសិក្សា ណាមួយក្នុង​ ចំណោមមុខវិជ្ជាផ្សេងៗដូចជា ​សេដ្ឋកិច្ច ព័​ត៌​មានវិទ្យា គ្រប់គ្រងអាជីវកម្ម គណនេយ្យ​ ​និង​មុខវិជ្ជាដែល​ ទាក់ទង​នឹង​ការ​ អភិវឌ្ឍ​ផ្សេង​ទៀត​នៅឯ​ស្ថាប័ន​ អប់រំ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ​រួម​មាន សាកល​វិទ្យាល័យ​ បញ្ញា​សា​ស្រ្ត​កម្ពុជា​ សាកលវិទ្យាល័យន័រតុន​ និង​សាកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ ។

រោងភាពយន្តផ្លាទីនៀម​នឹងផ្ដល់​​អាហារូបករណ៍​ដល់​សិស្ស​ និស្សិត​ចំនួន​បីរូប ​ដើម្បីរ៉ាប់ រងថ្លៃសាលា​​សម្រាប់​កម្មវិធី​បរិញ្ញាបត្រ​ទាំង មូលក្រោមលក្ខខ័ណ្ឌ ដែល​​ពួក​គេ​អាច​ បង្ហាញ​លទ្ធផលល្អ ដូច​ដែល​កំនត់​ មក​​បន្ទាប់​ពី​ បញ្ចប់​ឆ្នាំ​សិក្សា​នីមួយ​ៗ។

មុខវិជ្ជា​សិក្សា​៖

រាល់​មុខ​វិជ្ជាទាំងអស់​ដែល​មាន​នៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រ​កម្ពុជា សាកលវិទ្យាល័យន័រតុន និង​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​​ លើកលែងតែជំនាញ​ វិទ្យាសាស្រ្តសុខាភិបាល ឧិសថសាស្ត្រ និងទន្តសាស្រ្ត

កម្រិត​សិក្សា​៖ ថ្នាក់​បរិញ្ញាប័ត្រ

អ្នកមានសិទ្ធិទទួលបានអាហារូបករណ៍៖

  • សញ្ជាតិ​កម្ពុជា
  • បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ដោយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ពី​ឆ្នាំ​មុន​ឬ​នៅ​ក្នុង​ឆ្នាំ​នេះ
  • មិនធ្លាប់ និងមិនទទួល​អាហារូបករណ៍​​ណា​មួយ​ផ្សេង​ទៀត​មក​ពី​នរណា​ម្នាក់​ឬ​ស្ថាប័ន​ណា​មួយ​
  • អាចបំពេញតម្រូវការ​ និង​លក្ខខ័ណ្ឌចូលរៀនផ្សេងៗ ដែលបានកំនត់ដោយ​សាកលវិទ្យាល័យដែល​ខ្លួន​មានបំនង​ដាក់​ពាក្យ
  • បាន​ទទួល​យ៉ាង​ហោច​ណាស់ និទ្ទេស B​ សម្រាប់មុខវិជ្ជា​គណិតវិទ្យា សម្រាប់សិស្សដែល​មាន​បំនង​សិក្សាផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
  • ប្រលងជាប់ការ​ប្រលងជ្រើសរើសដែលរៀបចំដោយរោងភាពយន្តផ្លាទីនៀម 

ចំនួនអ្នក​ទទួល​អាហារូបករណ៍​៖ ៣​នាក់

រយៈពេល​នៃ​អាហារូបករណ៍​៖ ៤ ទៅ​ ៥ ឆ្នាំ​ (អាស្រ័យលើលទ្ធផលសិក្សា បន្ទាប់ពី​ឆ្លង កាត់ការវាយ​ តម្លៃ​​នៅចុងឆ្នាំសិក្សានីមួយៗ)

​អាហារូបករណ៍រ៉ាប់រងលើ​៖ ថ្លៃ​សិក្សា

លក្ខណៈ​វិនិច្ឆ័យ​ការ​ជ្រើសរើស​៖

  • មាន​ភស្តុតាងបង្ហាញពីលទ្ធផលល្អក្នុងការសិក្សាកន្លងមក
  • ​បង្ហាញ​ចំនាប់​អារម្មណ៍ពិតប្រាកដលើ​​អាហារូបករណ៍​នេះ
  • ​ឆ្លង​កាត់​​ការ​​ប្រឡង​ជ្រើសរើស
  • ​បង្ហាញ​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា​នេះ​និងមាន​ផែន​ការ​នា​ ពេល​អនាគតច្បាស់ លាស់​ ដែល​អាចនឹង​សម្រេច​បាន

ឯកសារ​ដែល​ត្រូវការ​៖

  • បំពេញសំណុំបែបបទអាហារូបករណ៍
  • ​វិ​ញ្ញា​បន​ប័ត្រ​និង​ព្រឹត្តបត្រពិន្ទុពី​វិទ្យាល័យ
  • ​ប្រវត្តិរូបសង្ខេប
  • ​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​៖​ អត្តសញ្ញាណប័ណ្ណ​លិខិត​ឆ្លងដែន​ឬ​សំបុត្រ​កំណើត
  • ​វិញ្ញាបនបត្រ​ផ្សេងទៀត

របៀប​ដាក់ពាក្យ៖

សូមដាក់​ពាក្យសុំរបស់​អ្នក​ជាមួយ​នឹង​ឯកសារ​ដែល​បាន​ តម្រូវ​មកកាន់​ រោងភាពយន្ត​ ផ្លាទីនៀម តាម​រយៈអុីមែល  [email protected]​ ឬអាស័យដ្ឋាន #35 – 37 ផ្លូវសម្តេចប៉ាន ២១៤​ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ 

ថ្ងៃ​ផុតកំណត់​ដាក់ពាក្យ​: ៣០ ខែ​កញ្ញា​ ​ឆ្នាំ ២០១៥

កាលបរិច្ឆេទការប្រលងជ្រើសរើស៖ ០៥ ខែតុលា ឆ្នាំ២០១៥

សម្ភាសន៍ផ្ទាល់​មាត់៖ ០៧​ ខែតុលា ២០១៥

លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា ​ឆ្នាំ ២០១៥ នៅ​លើ​៖

  • ទំព័រហ្វេ​ស​ប៊ុ​ក​រោងភាពយន្តផ្លាទីនៀម
  • គេហទំព័ររោងភាពយន្តផ្លាទីនៀម
  • ​នៅរោងភាពយន្តផ្លាទីនៀម ឯជាន​​់​ទី ៥ ផ្សារ​សូ​រិ​យា
  • ​សាកលវិទ្យាល័យ​បញ្ញា​សា​ស្រ្តកម្ពុជា
  • ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
  • សាកលវិទ្យាល័យន័រតុន

សម្រាប់​ព័ត៌មាន​បន្ថែម​ សូមទាក់ទង៖ 087 322 888 / 0968 168 168 ឬចូលទៅកាន់ http://www.platinumcineplex.com.kh/category/news-events/


ឬទាញយកពាក្យសុំដាក់​អាហារូបករណ៍ដោយស្កេន QR​ កូដខាងក្រោម

លក្ខខណ្ឌផ្សេងៗ​នឹង​ត្រូវបានអនុវត្ត

រោងភាពយន្តផ្លាទីនៀមរក្សាសិទ្ធិក្នុងការកែប្រែដោយមិន បាន​ជម្រាបជាមុន

 

 បញ្ចូលអត្ថបទដោយ ៖ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម