ហេង ស្រីពេជ្រ រងទុក្ខធំ ឪពុកជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ តារាសម្តែងដែលកាក់កបក្នុងការសម្តែងជាតួម្តាយ តួបងស្រី និងធ្វើឲ្យទស្សនិកជន តែងតែហៅនាងថា «ជំទាវៗ» កញ្ញា ហេង ស្រីពេជ្រ នៅពេលថ្មីៗនេះ បានជួបនូវបញ្ហាគ្រួសារ ដោយសារតែ ឪពុកជាទីស្រលាញ់ របស់នាងបាន ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាលម៉ែត ដែលធ្វើឲ្យនាងកំពុង តែពិបាកចិត្តយ៉ាងខ្លាំង ។
បើតាមតារាសម្តែងកញ្ញា ហេង ស្រីពេជ្រ បានថ្លែងប្រាប់គេហទំព័រ LookingTODAY ពីមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ឪពុកម្តាយរបស់នាង ធ្វើដំណើរមកលេងកូននៅទីក្រុងភ្នំពេញ ហើយនៅពេលធ្វើដំណើរ ត្រឡប់ទៅវិញ ពួកគាត់ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវក្បែរតំបន់ភ្នំឧដ្ដុង ឆ្ពោះទៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ ទី១៨ខែកក្កដា ឆ្នាំ២០១៥នេះ ដោយសារតែម៉ូតូរបស់គាត់ត្រូវឡានបុករ៉ឺម៉ក ហើយរ៉ឺម៉កនោះបាន ជ្រុលទៅបុកម៉ូតូ ពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនៅលើថ្នល់របួសធ្ងន់តែម្ដង។ តារាសម្ដែងកំពុងឡើងកូដរូបនេះ បាន ប្រាប់ឲ្យដឹងទៀតថា «ពេលនេះខ្ញុំ ពិបាកចិត្តណាស់បង..! របួសគាត់ធ្ងន់ធ្ងរ ពីរបីយប់នេះ ខ្ញុំអត់បានដេកទេ គឺនៅកំដរគាត់រហូតហ្នឹង ..! ពេទ្យថា របួសក្បាលធ្ងន់ធ្ងរ មានឈាមកក ក្នុងខួរក្បាល មិនដឹងថ្ងៃណា បានជាសះ ស្បើយទេ ព្រោះមកដល់ពេលនេះ គាត់ដឹងខ្លួន តែនិយាយមិនកើតទេ ហើយមានក្អួតចេញឈាមទៀតផង...! »។
កញ្ញា ហេង ស្រីពេជ្រ បានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីឪពុកម្តាយរបស់នាង ជួបគ្រោះថ្នាក់ចរាចរណ៍ គឺនាងមាន អារម្មណ៍ពិបាកចិត្តខ្លាំង ហើយមួយទៀតការងារសិល្បៈរបស់នាងមួយចំនួន ក៏ត្រូវបាត់បង់ និងមានខ្លះទៀត ត្រូវពន្យាពេល ព្រោះនាងចង់យកពេលមក មកថែទាំលោកឪពុក។ រហូតមកដល់ ពេលនេះនាងនៅមិនទាន់ អាចនិយាយបានទេថា ស្ថានភាពជំងឺឪពុកយ៉ាងណាៗទេ ហើយសូម្បីតែ រថយន្តបង្កហេតុនោះ ក៏ចាប់មិនបាន ទៀត ។
សូមបញ្ជាក់ថា បន្ទាប់ពីមានគ្រោះថ្នាក់លើ ឪពុករបស់តារាសម្ដែង ហេង ស្រីពេជ្រ កាលពីពេល ថ្មីកន្លងនេះ មាន តារាសម្ដែង តារាចម្រៀង និងមិត្តជិតស្និទ្ធ ជាច្រើននាក់ បានទៅសួរសុខទុក្ខ ដល់មន្ទីរពេទ្យ ជាហូរហែ ។ ជាស្ដែង កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក កុយ ស៊ីឌឿន ម្ចាស់ហាងលក់ផលិតផលកែសម្ផស្ស DP Beauty លោក អ៊ឹម ជីវ៉ា និងអ្នកសិល្បៈ ជាច្រើនទៀត បានទៅសួរសុខទុក្ខឪពុក កញ្ញា ហេង ស្រីពេជ្រ ដើម្បីជួយ រំលែកទុក្ខលំបាក និងបង្ហាញពីការចេះជួយគ្នា ទៅវិញទៅមកក្នុងនាម ជាអ្នកសិល្បៈដូចគ្នាផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!