កសិករគំរូខ្មែរ៖ «កាន់តែប្រើ ថ្នាំពុលកសិកម្ម កាន់តែបង្កើនសត្វល្អិតចង្រៃទៅវិញទេ»
អាចថាជារឿងដែលទាញបានការចាប់អារម្មណ៍ពីប្រជាកសិករខ្មែរទាំងមូល នៅពេលលោក រស់ ម៉ៅ ដែលត្រូវគេចាត់ទុកថាជាកសិករដ៏គំរូ បានបកអាក្រាតថា ថ្នាំគីមីសម្លាប់សត្វល្អិតបំផ្លាញ ដំណាំ និងស្រូវ មិនត្រឹមតែមិនអាចកម្ចាត់សត្វចង្រៃទាំងនោះយូរអង្វែងទេ តែរឹតតែបង្កើតពពួកសត្វនោះច្រើនឡើងៗយាងលើសលប់។
លោក រស់ ម៉ៅ (រូបថត៖ PostKhmer)
ចាប់សិក្សាស្រាវជ្រាវ បច្ចេកទេសផលិតថ្នាំធម្មជាតិ កម្ចាត់ជំងឺ និង សត្វចង្រៃស៊ីផលដំណាំ ប្រហែល១៤ឆ្នាំមកហើយ លោក រស់ ម៉ៅ មិនត្រឹមតែចែកចាយចំណេះដឹងដល់ប្រជាជនក្នុង ភូមិ ចោលពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សហគមន៍លោករស់នៅទេ តែលោកក៏ជាគ្រូបង្គោលនៃអង្គការ សេដាក ដើរអប់រំកសិករនៅស្រុកខេត្តដទៃទៀត ពីការផ្សំថ្នាំបាញ់ដំណាំធម្មជាតិ ដែលលោកចេះ។
បុរសវ័យ៥៧ឆ្នាំ ទទូចឲ្យប្រជាកសិករខ្មែរទាំងឡាយ ងាយមកកែច្នៃថ្នាំពុលធម្មជាតិប្រើវិញ ជាជាងទិញថ្នាំពុលគីមី ដែលចំណាយអស់ច្រើន ប៉ះពាល់សុខភាព និងមានផលមិនល្អ។
លោកថា ថ្នាំពុលគីមី ដែលលក់នៅផ្សារភាគច្រើន គឺបង្កប់សារធាតុបង្កើត ជំងឺ និង សត្វល្អិតលើដំណាំ មកជាមួយ ហើយថានៅពេលកសិករកាន់តែប្រើ សត្វល្អិតបំផ្លាញ ក៏កាន់តែកើត ច្រើនឡើងៗ។ លោកបានបកស្រាយថា៖ “បងប្អូនកសិករយើងអត់ដឹងទេថា ថ្នាំដែលគេលក់ហ្នឹង បាញ់បាត់ថ្ងៃហ្នឹង ប៉ុន្មានថ្ងៃទៀតកើតវិញ។ បាញ់ងាប់១ កើតវិញ៧ព្រោះថាគេសុទ្ធតែមានដាក់សារជាតិ ឲ្យកើតជំងឺ កើតសត្វល្អិត ក្នុងហ្នឹង បើមិនអីចឹង ម៉េចគេផលិតមកលក់ដាច់?”។
តាមការចែកចាយចំណេះដឹងលោកកន្លងមក កសិករស្រុកភូមិលោក និងសហគមន៍ដទៃ កំពុងចាប់អារម្មណ៍ ងាកមកច្នៃថ្នាំពុលធម្មជាតិប្រើវិញ ព្រោះថាមិនចាំបាច់ចំណាយច្រើនទេ និងបាញ់ទៅលើដំណាំមិន បង្កើត សត្វល្អិត ឬ ជំងឺថ្មីៗ ដូចថ្នាំគីមីទៀត។
លោកបានពន្យល់ពីការពិសោធន៍ដែលនាំឲ្យលោកងាកច្នៃប្រើថ្នាំពុលធម្មជាតិ៖ ”ជីកដីជម្រៅ៣តឹក យកស្រកីដូងញាត់ក្នុងហ្នឹង។ ចាក់ថ្នាំពុលគីមីដែលទិញ ចូលក្នុងស្រកីដូងនោះ បន្តិចល្មមទៅ ហើយកក់ដីវិញ។ បីបួនថ្ងៃក្រោយចាំទៅកាយមើល នឹងជឿហើយថា ថ្នាំគីមីដែលទិញ មិនមែនដើម្បីកម្ចាត់សត្វល្អិតទេ តែដើម្បីបង្កើតវាទៅវិញ”។
ការអត់ធ្មត់ ស្រាវជ្រាវ និង អនុវត្តដដែលៗជាច្រើនលើក ទីបំផុតមកទល់ពេលនេះ លោក អាចច្នៃថ្នាំពុលធម្មជាតិ បើប្រាស់ទាំងលើស្រូវ និងដំណាំបន្លែបង្ការ បានជាច្រើនមុខ។ លោកបានបង្ហាញពីរបៀបបង្កើតថ្នាំពុល២ប្រភេទ ក្នុងចំណោមប្រភេទជាច្រើនដែលលោកចេះ ដូចខាងក្រោម៖
ថ្នាំកម្ចាត់ ក្រាទឹក ឬ ក្រាភ្លើង និង មមាចត្នោត ដែលយាយីស្រូវ
ធាតុផ្សំ៖ មើមខ្ទឹម២ខាំ បុកឲ្យម៉ដ្ឋ និង ប្រេងកាតចំណុះកន្លះហ្ស៊ី(១/៨លីត្រ)
វិធីធ្វើថ្នាំ៖ យកខ្ទឹមបុកនោះ ទៅលាយជាមួយប្រេងកាត រួចច្រកទុកក្នុងដបរយៈពេល២៤ម៉ោង រួចយកទៅលាយទឹក១លីត្រនិងសាប៊ូ រួចច្រោះឲ្យស្អាត។ មេថ្នាំនឹងមានប្រសិទ្ធភាព នៅពេលដែល បើកហិតទៅលែងធំក្លិនប្រេងកាត។
វិធីប្រើ៖ មេថ្នាំដែលផលិតបាននេះ ត្រូវលាយទឹកបន្ថែមនៅពេលយកទៅប្រើ បើមិនអីចឹងទេ បាញ់ទៅខ្លោចដំណាំនិងស្រូវមិនខានព្រោះប្រសិទ្ធភាពវាខ្លាំង។ ដូច្នេះត្រូវបន្ថែមទឹក៥លីត្រ និងសាប៊ូ១ស្លាបព្រាទៀត មុននឹងបាញ់ទៅស្រូវក្នុងស្រែ។ ដើម្បីឲ្យប្រសិទ្ធភាពថ្នាំពូកែ កសិករត្រូវបង្ហូរទឹកចេញពីស្រែចេញ ទុកតិចៗបានហើយ។
ថ្នាំកម្ចាត់ ដង្កូវ សត្វល្អិតទិចដំណាំ កណ្ដាំ
(រូបភាព៖ louisianariceinsects)
ធាតុផ្សំ៖ សំបកស្ដៅ មើមខ្ទឹម២ខាំ ល្មៀត២ខាំ ម្ទេស២ខាំ លាមកគោស្រស់ៗ១គីឡូ ទឹកនោម៥លីត្រ និងទឹក៥លីត្រ
វិធីធ្វើ៖ យកខ្ទឹម ល្មៀត ម្ទេស និងសំបកស្ដៅបុកឲ្យម៉ដ្ឋ រួចទៅលាយនឹងគ្រឿងផ្សំដទៃខាងលើ ដាក់ចោលក្នុងធុងឬក្រឡ ទុកចោលក្នុងម្លប់១៥ថ្ងៃមុន។ ជារៀងរាល់ថ្ងៃត្រូវកូរវាឲ្យបានពីរទៅបីដង។
វិធីប្រើ ៖ កម្ចាត់ដង្កូវគ្រប់ប្រភេទលើស្រូវ ឬដំណាំ ៖ យកទឹកថ្នាំដែលផ្សំបាននិងច្រោះស្អាត១លីត្រ លាយបន្ថែមទឹក៣លីត្រ ដើម្បីបាញ់
កម្ចាត់ស៊េរី ចៃ ឬ កណ្ដាំ ៖ យកទឹកថ្នាំដែលផ្សំបាននិងច្រោះស្អាត លាយបន្ថែមទឹក៣លីត្រ និងសាប៊ូ១ស្លាបព្រា
កម្ចាត់ពពួកសត្វទិចបំផ្លាញដំណាំ ៖ យកទឹកថ្នាំបានផ្សំបាននិងច្រោះស្អាត លាយបន្ថែមទឹក៣លីត្រ និងស្លឹកក្រូចសើច២ខាំបុកឲ្យម៉ដ្ឋ (ច្រោះយកទឹក)។ប្រភពសប្បាយ
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!