រឿង​ល្បែងស៊ីសង​«​អ្នកមាន​ជំពាក់​ប្រាក់​ អ្នកក្រ​» ​ជេរ​ប្រមាថ​គ្នា​បែកផ្សែង​ ផ្អើល​ពេញ​ផ្សារ ណាត់​ទាំង​ព្រឹក

 
 

ខេត្តបាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​បន្ទាប់​ពី​ឃើញ​ មនុស្ស​២​នាក់​ ដែល​គេ​ស្គាល់​ថា ជា​ម្ដាយ និង​កូនប្រុស បាន​ជិះ​រថយន្ត​ ស៊េរី​ទំនើប​ ១​គ្រឿង​ទៅ​ឈប់​ ក្នុង​ចំណោម​ទីប្រជុំជន រួច​ចុះ​ទៅ​ស្រែក​ ជំ​ទាល​ជេរ​ ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ស្ត្រី​ម្នាក់​ ដែល​កំពុង​អង្គុយ​ លក់​ត្រី​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ ផ្សារណាត់ ក្នុង​ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ កក្កដា ២០១៥ ដែល​មានការ​ ខ្សិ​ប​ខ្សៀវ​ត​ៗ​គ្នា​ថា ផ្ដើម​ចេញ ពី​រឿង «​អ្នកមាន​ជំពាក់​ប្រាក់​ អ្នកក្រ​» ដោយសារ​រឿង​ល្បែង ស៊ីសង​ហើយ​ មិន​ព្រម​សង ។

ប្រភព​ពី​សមត្ថកិច្ច​ថា ករណី​ជេរ​ប្រមាថ​នេះ​បង្ក​ឡើង​ដោយ​ ស្ត្រី​ឈ្មោះ ម៉ៅ មុំ អាយុ​៥៤​ឆ្នាំ និង​កូនប្រុស​ម្នាក់​ឈ្មោះ វ៉ង គឹ​ម​ហាប់ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ជិះ​រថយន្ត​ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-9989 ។ រីឯ​ស្ត្រី​ដែល​រង​ការ​ ជេរ​ប្រមាថ​នោះ​ឈ្មោះ ភី ផូ អាយុ​៤៥​ឆ្នាំ មានមុខរ​បរលក់​ត្រី​នៅ​ផ្សារណាត់ និង​រស់នៅ​ក្នុង ភូមិ​-​សង្កាត់​ជាមួយ​ ស្ត្រី​ខាងលើ​ដែរ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ជេរ​ប្រមាថ​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ ផ្អើល​ពេញ​ផ្សារ​នេះ គឺ​ផ្ដើម​ចេញ ពី​ភាគី​អ្នកមាន​ជិះ​រថយន្ត​ ទំនើប​ជំពាក់​ប្រាក់​ ស្ត្រី​អ្នកលក់​ត្រី ​ចំនួន​២៥០០​ ដុល្លារ​ក្នុង​រឿង​ ល្បែងស៊ីសង ។ សំណុំរឿង​នេះ​ បាន​ប្ដឹងផ្ដល់​គ្នា និង​ដោះស្រាយ​ បញ្ចប់​នៅ​ស្នងការ​ដ្ឋាន​ នគរ​បាល​ខេត្ត​ រួច​ហើយ តែ​មិនដឹង​យ៉ាងម៉េច​ បានជា​ភាគី​ឈ្មោះ ម៉ៅ មុំ ដែល​ជា​អ្នក​ជំពាក់​ ប្រាក់​គេ នាំ​កូនប្រុស​ជិះ​ រថយន្ត​មក​តាម​ជេរ​ ប្រ​មាថ​អ្នកលក់​ ត្រី​ដល់​ផ្សារ​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​ ពេញ​ផ្លូវ​តែ​ម្ដង ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​ពី​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ម៉ៅ មុំ និង​ស្ត្រី​ឈ្មោះ ភី ផូ លក់​ត្រី​នេះ​ជា​មនុស្ស​ស្គាល់ គ្នា​ជិត​ស្និត ហើយ​ញៀន​ល្បែង ស៊ីសង​ដូច​គ្នា ។ ប៉ុន្តែ​ការ​ចូល​ដៃ​គ្នា​ ប្រព្រឹត្ត​ល្បែង​នេះ​ស្ត្រី​ឈ្មោះ មុំ មិន​បាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ប្ដី និង​កូន​ដឹង ។ ស្ត្រី​ឈ្មោះ​ មុំ តែងតែ​​ចំណាយ​លុយ​ លេង​ល្បែង​តាម​រយៈ​ ស្ត្រី​ឈ្មោះ ភី ផូ ហើយ​ពេល​ ចាក់ ឬ​ភ្នាល់​ ឈ្នះ​ម្ដង​ៗ ស្ត្រី​ឈ្មោះ​ មុំ នេះ​បាន​ទៅ​បើក ប្រាក់​ភ្លាម​ៗ​ពី​ឈ្មោះ ផូ ដោយ​មិន​ទុក​យូរ​ឡើយ ។ លុះ​ក្រោយមក​ ស្រាប់តែ​ឈ្មោះ ម៉ៅ មុំ នេះ​លេង​ចាញ់​អស់ ប្រាក់​២៥០០​ដុល្លារ បែរជា​ប្រើ​ ល្បិច​មិន​ព្រម​សង​លុយ ក៏​ផ្ទុះ​ជម្លោះ​ បែកផ្សែង​លេច ឮ​ដល់​ក្រុម​គ្រួសារ រហូត​ប្ដឹងផ្ដល់​គ្នា​ទៅ​ សមត្ថកិច្ច​ទៀត​ផង ។ ប៉ុន្តែ​បែរជា​កូន ប្រុស​របស់​ឈ្មោះ ម៉ៅ មុំ ដែល​ជំពាក់​ប្រាក់​គេ ជា​អ្នក​ប្ដឹង​ ស្ត្រី​លក់​ត្រី​ទៅ​វិញ​ពី​បទ «​នាំ​ម្ដាយ​ គេ​ទៅ​លេងល្បែង​» ។

ជុំវិញ​ករណី​នេះ​អ្នក​លក់​ឈ្មោះ ភី ផូ បាន​បញ្ជាក់​ថា ឈ្មោះ ម៉ៅ មុំ ពិតជា​ ជំពាក់​ប្រាក់​ មេ​ល្បែង​មែន ដោយសារ​លេង​ចាញ់ តែ​បែរជា​កូន ប្រុស​ស្ត្រី​ឈ្មោះ មុំ នេះ​ប្ដឹង​ចោទប្រកាន់​ អ្នកស្រី​ថា បាន​នាំ​ម្ដាយ​គេ​ លេងល្បែង​រហូត​ជំពាក់​ប្រាក់​គេ​ បែប​នេះ ? អ្នកស្រី​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា សមត្ថកិច្ច​បាន​កោះ ហៅ​អ្នកស្រី និង​ឈ្មោះ ម៉ៅ មុំ ទៅ​សម្រប​ ស​ម្រូ​ល​គ្នា ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា កា​រស​ម្រូ​ល​នៅ​ ចំពោះ​មុខ​សមត្ថកិច្ច​នោះ គឺ​ឈ្មោះ ម៉ៅ មុំ បាន​ព្រម​ទទួល កំហុស ថែម​ទាំង​សុំ​សង​ ប្រាក់​៣០០​ដុល្លារសិន ហើយ​អ្នកស្រី​ក៏​មិន​ ជំទាស់​ដែរ ដើម្បី​បញ្ចប់រឿង ។

អ្នកស្រី​ ភី ផូ បាន​ប្រាប់​ថា ក្រោយ​ពី​ព្រមព្រៀង​គ្នា សមត្ថកិច្ច​បាន​ ធ្វើ​កិច្ច សន្យា​ឲ្យ​ភាគី​ ទាំង​ពីរ​ផ្ដិត​មេដៃ ដែល​មាន​លក្ខខណ្ឌ​៣​ចំណុច​ ត្រូវ​អនុវត្ត គឺ​ទី​១-​មិន​ត្រូវ​ដើរ​ បរិហារកេរ្តិ៍​គ្នា ទី​២-​ភាគី​ទាំង​២​ មិន​ត្រូវ​បង្ក​ឲ្យ​ មានរឿង​ជា​លើក​ទី​២ និង​ទី​៣-​មិន​ត្រូវ​ប្រើ​ គំនិត​ទុច្ចរិត ឬ​រូបភាព​ផ្សេង​ៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ ដល់​ភាគី​ណាមួយ ។ ប៉ុន្តែ​ទើប​ បញ្ចប់រឿង​បាន​១​ថ្ងៃ ស្រាប់តែ​​ព្រឹក​ ឡើង​ស្ត្រី​ឈ្មោះ ម៉ៅ មុំ និង​កូនប្រុស​ជិះ ឡាន​មក​ជេរ​ ប្រមាថ​កប់​ៗ​មាត់ ធ្វើ​ឲ្យ​អ្នក ស្រី​ខ្មាស់​គេ​ទាំង​ព្រឹក​ តែ​ម្ដង ។

សកម្មភាព​ជេរ​ប្រមាថ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ស្ត្រី​ឈ្មោះ ម៉ៅ មុំ និង​កូនប្រុស ទៅ​លើ​ស្ត្រី​ លក់​ត្រី​ឈ្មោះ ភី ផូ កណ្ដាល​ទី ប្រជុំជន​នោះ គេ​ឃើញ​មនុស្ស​ ជា​ច្រើន​បាន​ ចោមរោម​មើល បង្ក​ឲ្យ​មានការ​កក ស្ទះ​ចរាចរណ៍ អំពល់ទុក្ខ​ដល់​សមត្ថកិច្ច​ សណ្ដាប់​ធ្លាប់ ប្រឹង​ផ្លុំ​កញ្ចែរ​បំបែក ហ្វូង​មនុស្ស​ស្ទើរ​ អស់ខ្យល់ ។ រីឯ​ក្រុម​អ្នក កាសែត​ក៏​សកម្ម​ណាស់​ដែរ ក្នុង​ការ​តាម​ប្រមាញ់​ សកម្មភាព​ជេរ​ ប្រមាថ​ក្នុង​រឿង «​អ្នកមាន​ជំពាក់​ ប្រាក់​អ្នកក្រ​» ដោយសារ​ តែ​ល្បែង​ស៊ី​សង​ជំពាក់​ ប្រាក់​មិន​សង​នេះ ។ ការ​ផ្ដិត​រូបភាព​នៅ​ កន្លែង​កើតហេតុ​ មិន​គ្រប់គ្រាន់ ក្រុម​អ្នកកាសែត​ មួយ​ចំនួន​បាន​តាម​ប្រមាញ់​ រូបភាព​ស្ត្រី​បង្ក​ហេតុនេះ​ ដល់​ផ្ទះ​ទៀត រហូត​មានការ​ តឹង​សរសៃ​.​ក​ដាក់​គ្នា​មួយ ​ប្រាវ​រវាង​អ្នកកាសែត និង​គ្រួសារ​ ស្ត្រី​ឈ្មោះ ម៉ៅ មុំ ដោយ​ចោទ​ អ្នកកាសែត​ថា បាន​គំរាម​ពួក​គេ លុះ​សមត្ថកិច្ច​ មក​អន្តរាគមន៍​ទើប​ស្ថាន​ការ​ស្ងប់ ស្ងាត់​វិញ ក្រោម​ការ​ចោម រោម​ពី​មហាជន ។

ជាមួយនឹង​សកម្មភាព​ជម្លោះ​បែកផ្សែង​រវាង​ភាគី​ជម្លោះ​ខាងលើ បន្ទាប់​ពី​ជេ​ ប្រមាថ​កប់​ៗ​ មាត់​ទៅ​លើ​ស្ត្រី​លក់​ត្រី គេ​ឮ​ភាគី​ស្ត្រី​ឈ្មោះ ម៉ៅ មុំ បាន​ស្រែក​ផ្ដាំ ផ្ញើ​ជា​ចុង​ក្រោយ​ថា «​អញ​នឹង​មក​ ជេរ​ឯង​ដល់​ កន្លែង​លក់​ទៀត​ នៅ​ថ្ងៃស្អែក​»​។ ប៉ុន្តែ​ស្ត្រី​លក់​ត្រី​នោះ​ បាន​និយាយ​ថា គាត់​នឹង​ទៅ​ប្ដឹង​ សមត្ថកិច្ច​ឲ្យ​ជួយ​ អន្តរាគមន៍​ក្នុង​រឿង​ នេះ​ជា​ថ្មី ព្រោះ​ឈ្មោះ ម៉ៅ មុំ នេះ​មិន​បាន​ គោរព​លក្ខខណ្ឌ​ក្នុង​ កិច្ចសន្យា ដែល​រៀបចំ​ឡើង​ ដោយ​សមត្ថកិច្ច​នោះ​ទេ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម