ជិះ​ម៉ូតូ​វ៉ា​ឡាន​មិន​ប្រយ័ត្ន​បុក​រ៉ឺ​ម៉ក​ កង់​បី ស្លាប់​ពេល​បញ្ជូន​ ទៅ​មន្ទីរពេទ្យ

 
 

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​ មន្ទីរពេទ្យ​បង្អែក​ ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​រវាង​ម៉ូតូ​ និង​រ៉ឺ​ម៉ក​កង់​បី នៅ​លើ​ដងផ្លូវ​ ជាតិ​លេខ​៥ ក្នុងភូមិ​ បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ។

ជន​រង​គ្រោះ​ឈ្មោះ រឹម រិ​ន អាយុ​៤៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ ស្រុក​កំចាយមារ ខេត្តព្រៃវែង ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​ ១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​ លេខ បន្ទាយ​មាន​ជ័យ ១K-០៧២៣ បោះពួយ​លឿន​មក​ ពី​ទិស​ខាងកើត លុះដល់​ ចំណុច​កើតហេតុ​កំពុង​តែ​វ៉ា​ជែង​ រថយន្ត​មួយ​ គ្រឿង​ក៏​ជ្រុល​ទៅ​ បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ ដែល​កំពុង​បើកបរ​ បញ្ច្រាស់ទិស​គ្នា​ បណ្ដាល​ឲ្យ​របួសធ្ងន់ ហើយ​បាន​ស្លាប់​ពេល​ ដែល​កំពុង​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​​ បាន​គេចខ្លួន​ បាត់ក្រោយ​​ ពេល​កើតហេតុ​ រីឯ​សព​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ នាំ​ចេញពី​មន្ទីរពេទ្យ​ យក​ទៅ​បុណ្យ​ តាម​ប្រពៃណី ចំណែក​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ធ្វើការ​ ដោះស្រាយ ជា​ក្រោយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម