អាវុធហត្ថ ចាប់ខ្លួនអតីត អធិការ ក្រុងតាខ្មៅ ដកហូតថ្នាំញៀន ១៣កញ្ចប់

 
 

កណ្ដាល ៖ អតីតអធិការក្រុងខ្មៅ លោក មុំ វ៉ាត ត្រូវបានកម្លាំងអាវុធហត្ថក្រុង ឃាត់ ខ្លួនពីបទជួញដូរ និងរក្សាទុក គ្រឿងញៀន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅ តាមបណ្ដោយផ្លូវ ជាតិលេខ២១បេ ភូមិព្រែក សំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយដកហូតថ្នាំ ញៀនបានចំនួន១៣កញ្ចប់ ក្នុងនោះ ១១កញ្ចប់ធំ និង២កញ្ចប់តូច ។

មន្ដ្រីអាវុធហត្ថខេត្ដកណ្ដាលបានបញ្ជាក់ ថា ជនសង្ស័យមុំ វ៉ាត អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិព្រែកឫស្សី សង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ ជាអតីត អធិការនគរបាលក្រុងទឹកខ្មៅ ហើយត្រូវបាន ចាប់ខ្លួន នៅពេលកំពុងបើក ម៉ូតូតែម្នាក់ឯង លើផ្លូវជាតិលេខ២១បេ ។

ក្រោយការឃាត់ខ្លួននិងរកឃើញថ្នាំ ញៀនប្រភេទម៉ាទឹកកកទាំង១៣កញ្ចប់ អតីតអធិការនគរបាល រូបនេះ ត្រូវ បានបញ្ជូនភ្លាមៗទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ចាត់តាមផ្លូវច្បាប់ ។


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម