ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់​ទៅមុជ ទឹកស្រះ​​លង់​​​ស្លាប់

 
 

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​ ក្មេង​លង់ទឹក​ស្រះ ​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​ នេះ​បង្ក​ឱ្យ​ភ្ញាក់ ផ្អើល​នា​ វេលា​រសៀល​ ថ្ងៃ​ទី​២១ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ ចំណុច​អគារ​ស្នាក់​នៅ​ហ្គោ​ល​ឌិន ក្នុងភូមិ​ សាមគ្គី​មាន​ជ័យ សង្កាត់​ ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​យ៉េ​ត ឡុ​ង អាយុ​៤​ឆ្នាំ មាន​ឪពុក​ ឈ្មោះ​យ៉េ​ត អាយុ​២៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សុខ ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជា​អ្នកលក់​ បាយ​ម្ហូប មាន​ទីលំនៅ​ ក្នុងភូមិ​កើត ហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា គេ​មិន​បានដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទៅ​មុជ​ តាំងពី​ពេល​ណា និង​មាន​គ្នា​ ប៉ុន្មាន​នាក់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ស្រះ​នោះ​មាន​ ជម្រៅ​ជ្រៅ ហើយ​គេ​តែងតែ​ឃើញ​ មាន​ក្មេង​ៗ​ចូល​ចិត្ត​ ទៅ​មុជ​លេង​ជា​ ច្រើន​នាក់ ។ លុះ​នៅ​ថ្ងៃនេះ ក៏​មាន​ក្មេង​រង​គ្រោះ​​ ខាងលើ​បាន​លង់ ទឹក​ស្រះ​នេះ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា ក្រោយ​ប្រទះ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ ត្រូវ​ឪពុក​ម្តាយ​ មិន​ជឿ​ថា​ស្លាប់​នោះ​ទេ ដោយ​បាន​បញ្ជូន​កូន​ទៅ​ សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​បង្អែក តែ​អ្នក​ជិតខាង​ បាន​អះអាង​ថា ក្មេង​នោះ​ ស្លាប់​ទៅ​ហើយ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម