ចោរឆក់ពីនាក់ ក្រោយធ្វើសកម្មភាព ភ័យពេក ជិះម៉ូតូទៅបុក រថយន្ដរង របួសធ្ងន់

 
 

ភ្នំពេញ៖ ចោរឆក់ទូរស័ព្ទ ពីរនាក់ក្រោយ ពេលដែលធ្វើសកម្មភាពរួច ទំនងភ័យពេក បានបើកម៉ូតូយ៉ាងលឿន ទៅបុករថយន្ដ បណ្ដាលឱ្យដួល រងរបួសធ្ងន់ បូកទាំងការព្រួត វាយរបស់ ប្រជាពលរដ្ឋទៀតផងនោះ ធ្វើឱ្យពួកគេ សល់តែដង្ហើមចង្រិត ។

សកម្មភាពរបស់ពួកគេ បានធ្វើឡើងតែ សំណាងមិនល្អ បើកម៉ូតូទៅបុករថយន្ដនោះ បានកើតឡើងនៅ រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

យោងតាមប្រភព ព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ ជនសង្ស័យទាំងពីរ ជិះម៉ូតូវីវ៉ាមួយគ្រឿង បានធ្វើសកម្មភាពឆក់ យកទូរស័ព្ទពីនារីម្នាក់ នៅម្ដុំផ្សារតាប៉ាង ពេលនោះពួកគេបានបើកម៉ូតូ យ៉ាងលឿនគេចពី សមត្ថកិច្ចដែលជិះដេញ តាមពីក្រោយទើបធ្វើ ឱ្យពួកគេភ័យពេក បើកម៉ូតូទៅបុករថយន្ដ មួយគ្រឿងតាមដងផ្លូវ ស្ថិតនៅផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ បណ្ដាលឱ្យជនសង្ស័យ ម្នាក់ដួល រងរបួសធ្ងន់ ហើយអ្នកបើកម៉ូតូបាន បន្ដបើកគេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍វត្ដភ្នំ ចាប់បាននៅពេល ភ្លាមៗនោះដែរ ខណៈដែលជនសង្ស័យរូបនេះ បើកម៉ូតូ ដល់ទឹកដីវត្ដភ្នំនោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជា អ្នកឆក់ទូរស័ព្ទ របស់នារីរងគ្រោះ អង្គុយពីក្រោយឈ្មោះ សូ ស៊ីថា អាយុ២៣ឆ្នាំ និងជនសង្ស័យទី២ ជាអ្នកបើកម៉ូតូឈ្មោះ កង រឿន អាយុ២៩ឆ្នាំ ដែលពួកគេទាំងពីរនាក់ រស់នៅ ម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យម្នាក់ និងម៉ូតូ ដែលជិះធ្វើសកម្មភាព ត្រូវបានបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ខណៈម្នាក់ទៀតត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត៕












ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម