ស្ទាវមួយក្រុម ជិះឡាន RANG ROVER ស្លាកលេខ៖ 2AA-1575 មានគ្នាប្រមាណ ៨នាក់ មកវាយក្មេង មួយក្រុម នៅមុខវត្តលង្កា

 
 

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានរាយការណ៍ថា នៅម៉ោង ១០៖២០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចមុខវត្តលង្កា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានក្មេងស្ទាវ មួយក្រុមជិះរថយន្ត ទំនើបម៉ាក RANG ROVER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ៖ 2AA-1575 មានគ្នាប្រហែល៨នាក់ បានមកធ្វើការវាយ និងគប់មកលើ ក្មេងមួយក្រុម ដែលកំពុងអង្កុយ លេងមុខវត្តលង្កា បណ្តាលឲ្យត្រូវមួយដុំថ្ម ចំខ្នង បន្ទាប់ក្រុមជិះឡានទំនើប នោះបានធ្វើការវាយម៉ូតូក្មេង ដែលអង្កុយលេង លើសួនមុខវត្តលង្កា ដោយដំបងវាយកូនហ្កោល បណ្តាលឲ្យម៉ូតូ Scoopy ពណ៌សមួយគ្រឿង បែកក្បាំងខាងឆ្វេង នឹងពីរគ្រឿងទៀតម៉ាក Nex ម៉ាក Finano រងការខូចខាតផងដែរ។

ជនរងគ្រោះ បានឲ្យដឹងថា អ្នកដែលជិះឡាន RANG ROVER មកវាយ និងគប់ដុំថ្មលើពួកគេនេះ គឺពួកគេធ្លាប់ស្គាល់គ្នា ហើយជនរងគ្រោះ បានប្រាប់ថា អ្នកដែលជិះឡាន មកវាយនោះមាន Facebook ឈ្មោះ Chhoun Seth ។ ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាន ចុះទៅកាន់កន្លែង កើតហេតុដើម្បីអន្តរាគមន៍ ប៉ុន្តែត្រូវបានក្រុមអ្នកជិះរថយន្ត ទំនើបបើកគេចខ្លួនបាត់៕










ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម