នគរបាល ស្រុកស្នួលឃាត់ រថយន្តត្រេអីុយោធា បន្ទាប់ពីបុក មនុស្សស្លាប់
ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ត្រូវបាន ស្លាប់នៅនឹងកន្លែង និងពីរនាក់ផ្សេង ទៀតរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដែលបង្កឡើង ដោយរថយន្តកាមរី ពណ៌ត្រេអីុ យោធា បុកជាមួយនឹងម៉ូតូ ។ នគរបាល ចរាចរណ៍ស្រុកស្នួល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ មួយនេះបានកើតឡើង នៅរសៀលថ្ងៃទី២០ កក្កដា នៅលើផ្លូវជាតិលេខ៧៦ ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
រថយន្តបង្កជា ប្រភេទរថយន្តកាមរី ពណ៌ត្រេអីុ ជាកម្មសិទ្ឋិរបស់ មន្ត្រីយោធាម្នាក់ឈ្មោះ ឆឹត ភារម្យ មានឋានៈវរសេនីយ៍ទោ បម្រើការងារជាយោធាឌឺបេ អគ្គបញ្ជាការកងទ័ពជើងគោក ដែលបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ក្រោយ ពេលកើតហេតុ ។
ស្ត្រីរងគ្រោះដែលបាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាននគរបាលប្រាប់ឱ្យដឹងថា ឈ្មោះ សោម ឯម អាយុ៣១ឆ្នាំ ជាអ្នកបើកបរម៉ូតូ និង២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ និងស្រាល ។ ជនរងគ្រោះទាំង៣ មានទីលំនៅឃុំឃ្សឹម ស្រុកស្នួល ។
បន្ទាប់ពីមានការចុះវាស់វែង ដល់កន្លែងកើតហេតុ នគរបាលបានកំណត់ថា មូលហេតុដែលបង្ក ឲ្យមានគ្រោះថ្នាក់នេះដោយសារតែ រថយន្តយោធា១គ្រឿង នេះបានបើកវ៉ា ហើយជ្រុលទៅបុក ជាមួយម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់ចំពីមុខ បណ្តាលឲ្យផ្លោងខ្ទាត ចំណែកឯរថយន្តរេ ចង្កូតធ្លាក់ស្នាមភ្លោះ ទៅមុខលែងរួច ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត១គ្រឿងនេះជារថយន្ត ប្រដេញរបស់មន្ត្រីយោធារូបនេះ សម្រាប់កាក់ទារលុយពីការដឹកជញ្ជូន ដោយខុសច្បាប់ផ្សេងៗ ។
អធិការរងទទួលបន្ទុក ចរាចរណ៍ស្រុកស្នួល លោកវរសេនីយ៍ត្រី កែ វិណូ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបានគេចខ្លួនបាត់ ចំណែករថយន្ត១គ្រឿងនេះត្រូវ បាននគរបាលនាំមករក្សា ទុកបណ្តោះអាសន្ននៅអធិការ ដ្ឋាន រង់ចាំការដោះស្រាយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!