ខ្ចីប្រាក់​ជាង​១៣​ម៉ឺន​ដុល្លារ​ទៅ​រកស៊ី​ ខាត​ឡុងចុង ចេញ​សែក​ស្អុយ​សង ត្រូវ​ចាប់ ខ្លួន​ប​ញ្ជួ​ន​ ទៅ​តុលាការ

 
 

រាជធានី​ភ្នំពេញ ៖ ពា​ណិ​ជ្ច​ករ​ម្នាក់​រកស៊ី​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​លក់​គ្រឿង​ ចម្លាក់​ឈើ ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​នាយក​ ដ្នា​ន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ ខ្លួន​ប​ញ្ជួ​ន​ទៅ​ កាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ រសៀល​ថ្ងៃ​ទី​២០ កក្កដា ២០១៥ ដោយ​ជាប់​ ពាក់​ពន្ធ​ពី​បទ​ ឆបោក​លើ​ទឹកប្រាក់​ ចំនួន​១៣៩.២០០​ដុល្លារ​អា​មេ​រិ​ក និងចេញ​មូលប្បទាន ប័ត្រ​គ្មាន​សាច់​ប្រាក់​ (សែក​ស្អុយ) ។

ពាណិជ្ជករ​រូប​នោះ​មានឈ្មោះ សេង ស​ក្ត័​មុនី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ ផ្ទះ​លេខ​៧៨E0 ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ ។

ដើមចម​ដែល​បណ្តាល​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ ឃាត់ខ្លួន​ពាណិជ្ជករ​ ខាងលើ​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ធ្វើ​ឡើង​តាម​ ពាក្យបណ្តឹង​របស់​ឈ្មោះ ម៉​ន​នី បណ្ឌិត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ឈ្មោះ យស អូន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ នៅផ្ទះ​លេខ​៣១ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បាន​ប្តឹង​ កាលពី​ថ្ងៃ​ទី​៣ កក្កដា ២០១៥ ទៅ​លើ​មនុស្ស​៣​នាក់​រួម​មាន ១-​ឈ្មោះ សេង ស​ក្ត័​មុនី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ២-​ឈ្មោះ សេង ស​ក្ត័​សី​ម៉ា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ និង​៣-​ឈ្មោះ សេង សត្យា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដើមបណ្តឹង​ទាំង​២​នាក់​នេះ​បាន​ប្តឹង​ មនុស្ស​ទាំង​៣​នាក់​នេះថា កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ឈ្មោះ សេង ស​ក្ត័​មុនី​, សេង ស​ក្ត័​សី​ម៉ា និង សេង សត្យា បាន​ទៅ​លួងលោម​ថា​ មានការ​ ខ្វះខាត​ប្រាក់​ក្នុង​ការ​ប្រកប​ អាជីវកម្ម​ចិញ្ចឹ​ម​ជ្រូក និង​លក់​ចម្លាក់​ឈើ ហើយ​បាន​ពឹង ពាក់​ខ្ចី​ ប្រាក់​ពី​ឈ្មោះ ម៉​ន​នី បណ្ឌិត និង​ឈ្មោះ យស អូន ដែល​ជាដើម​បណ្តឹង បន្តិច​ម្តង​ៗ​តាម​ដំណាក់ កាល​រហូត​ដល់​ ទៅ​ចំនួន​១៣៩.២០០​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​បាន​ប្រាក់​នោះ​ទៅ​ប្រកប​មុខរបរ​រកស៊ី បងប្អូន​ទាំង​៣​នាក់​ បាន​ខាត​ឡុងចុង រក​ប្រាក់​បង្វិល​សង​គេ​វិញ​មិន​បាន រហូត​ម្ចាស់​ លុយ​តាម​ទារ​ គ្រប់ពេលវេលា ទើប​ថ្ងៃមួយ​ បងប្អូន​៣​នាក់​បាន​ ប្រគល់​មូលប្បទានប័ត្រ​ចំនួន​៥​សន្លឹក​ឲ្យ​ទៅ​ ដើមបណ្តឹង ដើម្បី​​ទៅ​បើក ប្រាក់​ពី​ធនាគារ ។

សមត្ត​កិច្ច​បន្ត​ថា លុះដល់​ថ្ងៃ​កំណត់ ភាគី​ដើមបណ្តឹង​បាន​យក​ មូលប្បទានប័ត្រ​ ចំនួន​៥​សន្លឹក​នោះ​ ទៅ​បើកប្រាក់​នៅ​ធនាគារ​ តែ​ត្រូវ​បាន​ខាង​ ធនាគារ​ឆ្លើយ​ វិញ​ថា​ជា​​សែក​ស្អុយ ​​គ្មាន​សាច់ប្រាក់​ទេ ។

ក្រោយ​ពី​ដឹង​ថា មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ហើយ ដើមបណ្តឹង​ បាន​ព្យាយាម​ ទាក់ទង​រក​ការ​ សម្របសម្រួល​ដោះស្រាយ​ បំណុល​នោះ​វិញ តែ​ភាគី​ ចុង​បណ្តឹង​បិទ​ទូរស័ព្ទ​មិន ​អាច​ទាក់ទង​បាន ទើប​ទៅ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ទាក់ទិន​នឹង​ករណី​ឃាត់ខ្លួន​ពាណិជ្ជករ​ចិញ្ចឹម​ជ្រូក​នេះ​ដែរ ស្ត្រី​ម្នាក់​ដែល​ អះអាង​ថា​ជា​ ប្អូនស្រី​ជនជាប់សង្ស័យ​ឈ្មោះ សេង ស​ក្ត័​មុនី បាន​ឲ្យ​ដឹង​ថា រឿង​នេះ​ជា​រឿង​ ជំពាក់​ប្រាក់ មិនមែន​ជា​រឿង​ ព្រហ្មទណ្ឌ​ទេ ដូច្នេះ​សមត្ថកិច្ច​មិន​គួរ​ប្រ​ញាប់​​រុញ​ ទៅ​ឲ្យ​​តុលាការ​ឡើយ ត្រូវ​ទុក​ពេល​ចរចា​ គ្នា​តាម​រឿង​ ជំពាក់​ប្រាក់​សិន ។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ តំណាង​អយ្យការ​សាលាដំបូង​រាជ ធានី​ភ្នំពេញ​ បាន​ផ្ញើ​ជន​ សង្ស័យ​ឈ្មោះ សេង ស​ក្ត័​មុនី ទៅ​សមត្ត​កិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​ខ្លួន​ទៅ​ សាកសួរ​នៅ​ ព្រឹក​ថ្ងៃ​ទី​២១ កក្កដា នេះ​បន្ត​ទៀ ត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម