ជុំវិញ​រឿងរ៉ាវ​ចោទប្រកាន់ គ្រូពេទ្យ​វះកាត់​ចាប់រំលោភ ភរិយា​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ

 
 

ខេត្តក្រចេះ ៖ ស្ត្រី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ដែល​មានកូន​២​នាក់ រួម​ជាមួយ​ក្រុម​គ្រួសារ បាន​សម្រេច​ប្តឹង​នគរបាល​ក្រុង​ក្រចេះ ដោយ​ចោទប្រកាន់​គ្រូពេទ្យ​ម្នាក់​ជា​បុគ្គលិក​ផ្នែក​វះកាត់​បម្រើ​ការងារ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ថា បាន​ល្បួង​នាង​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច នៅ​ក្នុង​បន្ទប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ។

ទោះបីជា​បែប​ណា បន្ទាប់​ពី​ការ​ចុះ​ទៅ​ពិនិត្យ​ដល់ទី​កន្លែង នគរបាល​បាន​សន្និដ្ឋាន​ថា ករណី​រំលោភ​មួយ​នេះ​គឺ​ផ្តើម​ចេញពី​ការ​ត្រូវរ៉ូវ​គ្នា​ច្រើន​ជាង តែ​នគរបាល​ក៏​មិន​ទាន់​កំណត់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​បែកធ្លាយ​រហូត​ឈាន​ដល់​ការ​មក​ប្តឹង​នគរបាល​នេះ​ផ្តើម​ចេញពី​មូលហេតុ​អ្វី​នៅ​ទ្បើ​យ​ទេ ហើយ​ករណី​នេះ​នគរបាល​កំពុង​តែ​សាកសួរ​បន្ត ។

គ្រូពេទ្យ​ដែល​រង​ការ​ចោទប្រកាន់​នេះ​ឈ្មោះ ហេង ម៉េ​ង​លាង ពេល​នេះ​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ​រហូត​បាន​សម្រេច ហើយ​ដឹង​ថា មាន​សភាព​មិន​ស្រួល ។ នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​អាយុ​២៤​ឆ្នាំ មានកូន​២​នាក់ (​ស្រី​១​ប្រុស​១) រស់នៅ​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី បាន​មក​មើលថែ​ប្តី​ដែល​មក​សម្រាក​ព្យាបាល​ជើង​នៅ​ក្នុង​មន្ទីរពេទ្យ ក្នុង​អគារ​ជំងឺ​ទូទៅ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ។

តាម​បណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ក្រុង​ក្រចេះ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ខណៈ​បុគ្គលិក​ពេទ្យ​បាន​ប្តូរ​វេន​ចេញ​ហើយ​ក្នុង​អគារ​ពេទ្យ​មាន​ភាព​ស្ងាត់ លោកគ្រូ​ពេទ្យ​រូប​នេះ បានឱ្យ​នាង​ចូល​ក្នុង​បន្ទប់​ស្នាក់​នៅ​ប្រចាំការ​របស់​ពេទ្យ ដើម្បី​ពិនិត្យ​សុខភាព ។ ពេល​នោះ​គ្រូពេទ្យ​រូប​នេះ​បាន​ល្បួង​គាត់​ឱ្យ​ដោះ​ខោអាវ និង​រំលោភ​រហូត​បាន​សម្រេច​ទាំង​ខ្លួន​គាត់​មិនដឹង​ខ្លួន​ថា គេ​មាន​បំណង​មក​លើ​បែប​នេះ​ទ្បើ​យ ។

បើ​តាម​ការ​លើក​ទ្បើ​ង​របស់​ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា បន្ទប់​កើតហេតុ​មិនមែន​ជា​បន្ទប់​ពិគ្រោះ​ព្យាបាល ឬ​ជា​បន្ទប់ពិសោធន៍​នោះ​ទេ ជា​បន្ទប់​របស់​ក្រុម​គ្រូពេទ្យ​សម្រាក​ក្នុង​វេន​ប្រចាំការ ។ ហេតុ​ដូចនេះ​ទាល់តែ​មានការ​ត្រូវរ៉ូវ​គ្នា ទើប​ស្ត្រី​រង​គ្រោះ​អាច​ចូល​ទៅ​បាន ។ ករណី​បែប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចាត់​ទុក​ថា វា​ពុំ​ធ្លាប់​កើត​មាន​ទេ សម្រាប់​មន្ទីរពេទ្យ​ខេត្ត​នេះ ។

អធិការរង​នគរបាល​ក្រុង​ក្រចេះ លោក​អនុសេនីយ៍ឯក សៀង សុ​ភ័ក្ត្រ បាន​បញ្ជាក់​ថា នៅ​ក្នុង​បន្ទប់​កើតហេតុ​ក្នុង​សាល​អគារ​ពេទ្យ នគរបាល​រក​ឃើញ​មាន​ស្រោមអនាម័យ​មួយ​ដែល​ប្រើប្រាស់​រួច ។ លោក​អធិការរង​បាន​ដាក់​ការ​សន្និដ្ឋាន​ថា ករណី​រំលោភ​នេះ គឺ​អាច​ផ្តើម​ចេញពី​ការ​ត្រូវរ៉ូវ​គ្នា​ច្រើន​ជាង ហើយ​មូលហេតុ​ឈាន​ឱ្យ​មានការ​បែកធ្លាយ​អាច​បណ្តាល​មក​ពី​ការ​មិន​ចុះសម្រុង​គ្នា​ពី​អ្វីមួយ​រវាង​អ្នក​ទាំង​២ ។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អធិការរង​អះអាង​ថា នគរបាល​កំពុង​ស្រាវជ្រាវ​រក​គ្រូពេទ្យ​ជាប់ចោទ​ឱ្យ​ចេញ​មុខ​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ទៅ​លើ​រឿងហេតុ​មួយ​នេះ ឬ​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម