ជាងធ្វើដំបូល ស្ថានីយប្រេងឥន្ធនៈថ្មី នៅមុខវត្តបរិបូរណ៌ ត្រូវចរន្តអគ្គិសនី ឆក់របួសធ្ងន់
ខេត្តកំពង់ឆ្នាំង ៖ ជាងធ្វើដំបូលម្នាក់បាន រងរបួសធ្ងន់ដោយសារ ចរន្តអគ្គិសនីមាន ឋាមពលខ្លាំងឆក់ ខណៈកំពុងធ្វើដំបូលស្ថានីយប្រេង មួយកន្លែងនៅចំណុច មុខវត្តបរិបូរណ៌ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៨ កក្កដា ២០១៥ ។
យោងតាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា កូនជាងធ្វើដំបូលនោះ មានឈ្មោះ ឃឹម បៀន អាយុ១៩ឆ្នាំ មានទីលំនៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។ ជនរងគ្រោះបាន មកធ្វើដំបូលស្ថានីយប្រេងដែលកំពុង សាង សង់ថ្មី ៤-៥ថ្ងៃមកហើយ ។
នៅថ្ងៃកើតហេតុ ពេលជនរងគ្រោះ កំពុងអង្គុយធ្វើដំបូល មិនបានប្រយ័ត្នបានក្រោក ងើបឡើងប៉ះសក់ ក្បាលជាមួយខ្សែកាបដែល មានតង់ស្យុងខ្ពស់បណ្តាលឱ្យ ទុស្សេចេញជាអណ្តាតភ្លើងឆក់ ជនរងគ្រោះដួលអុកគូទ លើដំបូលស្ថានីយនោះតែម្តង ។
ភ្លាមៗនោះក៏មានអ្នកធ្វើការ ជាមួយបានឡើងយក ជនរងគ្រោះចុះមកដី ហើយបានប្រញាប់ដឹក ទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ តែដោយសារស្ថានភាពធ្ងន់ពេក ព្រោះបានរងការរលាគ ពេញដងខ្លួនក៏ដឹក មកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្តទៀត ។
មន្ត្រីអគ្គិសនីខេត្ត បាននិយាយថា តាមច្បាប់ការសាងសង់ ស្ថានីយប្រេងត្រូវធ្វើចម្ងាយ ៤៥ម៉ែត្រពីអ័ក្សថ្នល់ តែស្ថានីយខាងលើបាន សាងសង់រំលោភលើដី ចំណីផ្លូវទើបបានជាសាងសង់ នៅក្រោមខ្សែកាបអគ្គិសនីបែបនេះ។ ទោះយ៉ាងណាម្ចាស់ស្ថានីយ ដែលទើបសាងសង់ថ្មីត្រូវតែទទួលខុសត្រូវ លើជនរងគ្រោះខាងលើនេះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!