ជីវិត ក្រុមតន្ត្រីជនពិការ តស៊ូ ស្រែកច្រៀង ដើម្បី ចិញ្ចឹមក្រពះ
ភ្នំពេញ៖ ជាការពិតណាស់ ពេលខ្លះមនុស្សមួយចំនួន តែងគិតជីវិតរបស់ពួកគេ មានបញ្ហាមិនចេះចប់ ថែមទាំងមាន អ្នកខ្លះ ចង់បញ្ចប់ជីវិត ព្រោះតែរឿងរ៉ាវ ដ៏ស្មុគស្មាញ ប៉ុន្តែតើអ្នក ដែលគិតទេថា អ្នកមាន កាយ សម្បទាគ្រប់គ្រាន់ ហេតុអ្វីអ្នក មិនចង់មានជីវិត ចុះចំណែក បងប្អូនជនពិការ ដែលគាត់ មិនអាច មើលឃើញ អ្វីទាំងអស់នោះ ហេតុអ្វី ពួកគាត់នៅតែ ខំព្យាយាមរស់ និងរកស៊ីចិញ្ចឹមជីវិត?
ប្រហែលជាប្រិយមិត្ត បានធ្លាប់ឃើញហើយ ពីតន្ត្រីជនពិការ ដែលពួកគាត់ បានខំស្រែកច្រៀង តាមផ្សារនានា ដើម្បីរកថវិកាបន្តិចបន្តួច គ្រាន់ដោះស្រាយជីវភាពមួយគ្រា ចុះអ្នកដឹងទេថា តើជីវិតរបស់ ពួកគាត់ ជាជនពិការ ភ្នែកនោះ តើពិតជាពិបាក វេទនាប៉ុណ្ណា?
ថ្ងៃនេះខ្មែរឡូត បានចុះទៅជួបបងប្អូនជនពិការ ទាំងព្រឹកតែម្តង ដែលគាត់បានច្រៀង នៅខាងមុខ ផ្សារលូ ម្ដុំសាលា ទួនហ្វា។
ជួបជាមួយបងស្រី អ៊ុំ ស៊ីម៉ៃ ដែលជាអ្នកតំណាងឲ្យបងប្អូនជនពិការ ចំនួន៣នាក់ បានផ្តល់កិច្ចសំភាន៍ ឲ្យខ្មែរឡូត ថា បងស្រី មានអាយុ៣១ឆ្នាំ រស់នៅទីក្រុងភ្នំពេញ ដោយស្នាក់ នៅក្នុងផ្ទះជួល មួយកន្លែងជុំគ្នា។ សមាជិករបស់ បងស្រី ដែលមកច្រៀង នៅតាមផ្សារ មានចំនួន៥នាក់ ប៉ុន្តែថ្ងៃនេះ ម្នាក់បានឈឺ និងម្នាក់ទៀត ទៅខេត្ត ដូច្នេះ សល់តែ ៣នាក់នោះទេ ដែលមកច្រៀង។
បងស្រី អ៊ុំ ស៊ីម៉ៃ បានឲ្យដឹងថា គាត់ពិការភ្នែក គឺមិនមែនធម្មជាតិនោះទេ កាលអាយុ១៧ឆ្នាំ ភ្នែករបស់គាត់ ត្រូវ អំបែងគ្រាប់បែក និងអ្នកឯទៀត គឺពិការភ្នែក ដោយសារតែកើត ជម្ងឺកញ្ច្រិល។ ចាប់តាំងពីបងស្រី ពិការភ្នែក បានធ្វើឲ្យ គាត់ពិបាកខ្លាំងណាស់ ដែលមិនអាចធ្វើអ្វីបាន ដូចគេឯង។ គាត់ពិតជា ឈឺចាប់ខ្លាំងណាស់ ដែលមាន ជីវិតនឹងគេដែរ បែរជាមិនអាច មើលឃើញ អ្វីគ្រប់យ៉ាង។ បន្ទាប់ពីបងស្រី បានពិការភ្នែកហើយ គាត់ក៏បានស្វែង រកការងារ ដើម្បីចិញ្ចឹមជីវិត ហើយគាត់ក៏បាន ជួបជាមួយនឹង បងប្អូនពិការភ្នែក មួយចំនួនទៀត ទើបនាំគ្នា សម្រេច ចិត្ត ដើរច្រៀង តាមសារធាណៈខ្លះ ដើម្បីរកថវិកា ទ្រទ្រង់ជីវភាព។
<<ក្នុងមួយអាទិត្យ ពួកខ្ញុំដើរច្រៀង៤ថ្ងៃ តាមគ្រប់ផ្សារ ហើយនៅពេលល្ងាច ពួកខ្ញុំក៏ច្រៀងបន្ថែម តាមភោជនីយ ដ្ឋានផ្សេងៗផងដែរ បើមិនចឹងទេ មិនអាចមានម្ហូប ចូលក្រពះនោះទេ។ ចំពោះថវិកា ដែលបានមកពី សប្បុរសជន ដាក់ចូលក្នុង ធុងលុយ គឺត្រូវបានបែងចែក ថ្លៃផ្ទះជួល ព្រោះពួកខ្ញុំនៅជុំគ្នា ទឹកភ្លើង សល់ប៉ុន្មានទៀត ទិញអង្គរ និងម្ហូបញ៉ាំតែប៉ុណ្ណោះ ។ ដោយសារតែពួកខ្ញុំ មិនអាចមើល ឃើញដូចអ្នកដទៃ មិនអាចធ្វើការ អ្វីបាន រាល់ថ្ងៃមានតែ ពឹងទៅលើ ការស្រែក ច្រៀងនោះទេ>>។ សម្តីរបស់បងស្រីស៊ីម៉ៃ
បងស្រី ស៊ីម៉ៃ បានបន្ថែមថា <<ការដើរច្រៀងបែបនេះ វាមិនមែនស្រួលទេអូន ពួកខ្ញុំតែង មានគេតិះដៀល រើស អើង ព្រោះថាពួកខ្ញុំ ជាជនពិការ និងមានផ្សារឯទៀត មិនឲ្យពួកខ្ញុំច្រៀង ទៀតផង ព្រោះថាថ្លង់ និងរំខាន ដល់គេ>>។
ទោះបីជាមានផលវិបាក ក្នុងរបរដើរច្រៀង តាមផ្សារបែបនេះក៏ដោយ ក៏បងស្រី មិនរួញរាចិត្ត គឺនៅតែខំ ច្រៀងរហូត។
ក្នុងនោះដែរ បងស្រីស៊ីម៉ៃ បាននិយាយថា <<ចំពោះពេលខាងមុខទៀត ខ្ញុំនៅតែបន្ត អាជីពច្រៀង នេះទៀត ឲ្យតែ សប្បុសជន នៅតែអានិត ស្រឡាញ់ ដល់ពួកខ្ញុំជាជនពិការ។ ហើយចុងក្រោយ ខ្ញុំសូមអរគុណ ទៅកាន់មនុស្ស ជាច្រើននាក់ ដែលជួយបរិច្ចាគថវិកា តិចក្តីច្រើនក្តី ឲ្យពួកខ្ញុំ គ្រាន់ដោះស្រាយជីវភាព ហើយសូមសំណូមពរ កុំឲ្យមានភាពរើសអើង ពួកខ្ញុំអី ព្រោះថាការច្រៀង បែបនេះហើយ ទើបអាចជួយរ កអាហារចិញ្ចឹម ក្រពះរបស់ ពួកខ្ញុំបាន ហើយពួកខ្ញុំ ក៏អំពាវនាវ សូមឲ្យសប្បុរសជន ជួយពួកខ្ញុំផង ជាថវិកា អាហារ សំភារៈក្តី ព្រោះរាល់ថ្ងៃនេះ ពួកខ្ញុំ រស់ទាំងលំបាកវេទនា មិនមានជីវភាព ប្រសើរដូចមនុស្សមាន កាយសម្បទានោះទេ>>៕
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!