ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ សល់​តែ​ដង្ហើមចង្រិត បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាន់​រួច ​នាំ​គ្នា​ព្រួត​វាយ

 
 

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ និង​ចាប់​វាយ​ស្ទើរ​ស្លាប់ បន្ទាប់​ពី​ធ្វើ​ សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ខណៈ​ ម្ចាស់​ចត​ទុក​មុខ​ផ្ទះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី ​វេលា​ម៉ោង​០២​រសៀល​ ថ្ងៃ​ទី​១៨ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​ អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ នាង សម្ផស្ស អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ ​ប្រជាពលរដ្ឋ​វាយ​សល់ ​តែ​ដង្ហើមចង្រិត​ទេ ខណៈ​កំពុង​រង់ចាំ​ សម​ត្ថិ​ក​ច្ច​មក​ទទួល ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម