ក្រឡាប់រថយន្តកែច្នៃ បណ្តាល ឲ្យកម្មករ ស្លាប់២ និងរបួសធ្ងន់៧នាក់ នៅផ្លូវលំ នៃឃុំតាកែន

 
 

កំពត៖ រថយន្តកែច្នៃមួយគ្រឿង ដឹកកម្មករទៅធ្វើការឲ្យក្រុមហ៊ុន"ជេ អិន ជេ" ចុះចំណោត ដាច់ហ្វ្រាំង ក្រឡាប់កិន និងធ្លាក់កម្មករ ស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ របួសធ្ងន់៧នាក់ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ចំណុចផ្លូវលំក្រុមហ៊ុន "ជេ អិន ជេ" ស្ថិតក្នុង ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា៖ ជនរងគ្រោះ  ដែលស្លាប់: ទី១- ឈ្មោះអ៉ឹម ផាន់ ភេទស្រី អាយុ៣៤ឆ្នាំ រសនៅភូមិ ត្រពាំងបី ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត និងទី២-ឈ្មោះលន ធឿន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ ជនរងគ្រោះរបួសធ្ងន់: ទី១ -ឈ្មោះសំរិទ្ធ នូ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត,ទី២-ឈ្មោះជុំ ប្រុញ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត,ទី៣-ឈ្មោះផាន់ សុភី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត,ទី៤-ឈ្មោះអ៊ួន មាច ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត,ទី៥-ឈ្មោះអែម យឿន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅ
ភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត,ទី៦-ឈ្មោះកិន ឈុនលី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិរកាថ្មី ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត និងទី៧-ឈ្មោះប៉ាក សុខម៉ាក់ ភេទស្រី អាយុ ៥៩ឆ្នាំ រស់នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ជនរងគ្រោះទាំង៩នាក់នេះ មានមុខរបរជាកម្មករ នៅក្រុមហ៊ុន"ជេ-អិន-ជេ"។ ចំណែកអ្នកបើកបររថយន្តច្នៃខាងលើ ឈ្មោះ ហន ពេជ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគូស ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីនគរបាលដដែលបន្តថា រថយន្តច្នៃខាងលើជារបស់ក្រុមហ៊ុន"ជេអិនជេ" សម្រាប់រត់ ប្រមូល ដឹកកម្មករ ទៅធ្វើ ការងារឲ្យ ក្រុមហ៊ុនជារៀងរាល់ថ្ងៃ លុះដល់ព្រឹក កើតហេតុ រថយន្ត បានដឹកកម្មករពេញលើរថយន្ត មកធ្វើការ ឲ្យ ក្រុមហ៊ុន ដូចសព្វដង ប៉ុន្តែត្រូវរថយន្តចុះចំណោត បានដាច់ហ្វ្រាំង ក៏បណ្តាលឲ្យក្រឡាប់ ហើយ ធ្វើឲ្យមនុស្ស ០៩ នាក់ ក្នុងចំណោមច្រើននាក់ ជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ភ្លាម ជនរងគ្រោះទាំង ៧នាក់ ត្រូវបានគេដឹកនាំយក ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងអ្នកស្លាប់ ត្រូវក្រុមគ្រួសារសព ដឹកយកទៅតំកល់ ទុកនៅ ផ្ទះ សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តច្នៃ ខាងក្រុមហ៊ុន មិនទាន់មកទទួល យកឡើងនៅ ឡើយ ហើយក៏មិនទាន់ បានដោះស្រាយ ជាមួយខាងជនរងគ្រោះ នៅឡើយទេ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម