តុល្យ​ការ​របស់​អ៊ុយ​ក្រែន​ពី​ការប្រយុទ្ធ​គ្នា​នៅ​ភាគខាង​កើត​ប្រទេស​

 
 

អគ្គ​រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែន​ លោក​អូឡេក​ ម៉ា​ឃ្នីត​ស្គី​ រាយ​ការណ៍​កាលពី​ថ្ងៃទី​៣​ មិថុនា​ថា​ តុល្យ​ការ​នៃការ​បះ​បោរ​បំបែក​ខ្លួន​និយម​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ អ្នក​ស្លាប់​ឡើង​ដល់​១៨១​នាក់​ ហើយ​មនុស្ស​ជិត​៣០០​នាក់​ត្រូវ​របួស ។​ក្នុងសន្និសីទ​សារ​ព័ត៌​មាន​មួយ​ លោក​ម៉ា​ឃ្នីត​ស្គី​​ អះ​អាង​ថា​ សកម្ម​ភាព​របស់​​ពួក​ភេរវ​ករ​ក្នុង​​តំបន់​ដូណេតស្ក៍ និង​តំបន់​លូហ្គានស្ក៍ បណ្តាល​​ឱ្យ​មនុស្សស្លាប់​១៨១​នាក់​ ហើយ​មនុស្ស​២៩៣​នាក់​ត្រូវរបួស ។​ ទាហាន​អ៊ុយ​ក្រែន​យ៉ាងតិច​៥៩​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។​

ការ​បះ​បោរ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ដែល​ប្រជាជន​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី​ ផ្ទុះ​ឡើង​ក្រោយ​ពី​ការ​ទម្លាក់​អតីត​ប្រធានា​ធិបតី​លោក​វិកទ័រ​អុីយ៉ា​នូកូ​វីត​ កាលពី​ខែ​កុម្ភៈ​ និង​ការ​បញ្ចូល​ឧបទ្វីប​គ្រីមេ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​ កាល​ពី​ខែ​មីនា​ ។ ពួក​បាតុករ​ប្រដាប់​អាវុធ​បាន​កាន់​កាប់​​​អគារ​រដ្ឋ​បាល​ក្នុង​ទីក្រុង​ និង​ភូមិ​ជា​ច្រើន​ក្នុង​តំបន់​ទាមទារ​ឯករាជ្យ​​ភាព​ដាច់​ចេញ​ពី​អ៊ុយ​ក្រែន។​ដោយ​បុ៉ន​ប៉ង​ដណ្តើម​ត្រួត​ត្រា​តំបន់​ទាំង​នោះ​វិញ កង​ទ័ព​អ៊ុយ​ក្រែន​បាន​បើក​​ធ្វើ​ការ​វាយ​លុក​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មេសា​ មក​ប្រឆាំង​ពួក​បះ​បោរ ៕​



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម