ភ្លៀង​​ ​និង​ខ្យល់​កន្ត្រាក់​មួយ​មេ​ធំរលំ​ ដើម​ឈើនៅ​តាម ​តំបន់​ប្រាសាទ​ក្នុង​ខេត្តសៀមរាប

 
 

ខេត្តសៀមរាប ៖ កាល​ពីរសៀល​ថ្ងៃ​ទី​១៨ ​កក្កដា ​​ភ្លៀង​លាយ​ឡំ​ នឹង​ខ្យល់​ក​ន្ត្រា​ក់បាន​ធ្វើ​ឲ្យ​រលំដើមឈើ​មួយ​ចំនួន​នៅ​ តាម​តំបន់​ប្រាសាទ​នានា​ក្នុង​ ខេត្តសៀមរាប​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ ​ប្រកាស​ជូនដំណឹង​ជា​សាធារណៈ​។

សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​អង្គរ​ ឈើទាល ​ចំនួន​បី​ដើម​បាន​ដួល​រលំ និង​បាក់មែក​ចំនួន​៨​ធ្លាក់​ មក​លើ​កំផែង​ប្រាសាទ​ ​។​

សេចក្តី​ប្រកាស​បញ្ជាក់​ទៀត​ថា ការ​រលំ​ និង​បាក់មែក​ឈើទាល​ទាំងនោះ មិន​បង្ក​ការ​ខូចខាត​ដល់​ប្រាសាទ ​ឬ​រចនា​សម្ព័​ន្ធណាមួយ ​ឡើយ​។ ពេល​នេះ​ខាង​នាយកដ្ឋាន​ គ្រប់គ្រង​ព្រៃឈើ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​សំអាត​ និង​ប្រមូលចំពោះ​ដើម​ និង​មែកឈើ​ណា​ ដែល​អាច​ប្រើ​ការ​បាន គឺ​យក​ទៅ​រក្សា​ទុក​នៅ ​ប្រាសាទតា​នៃ ដើម្បី​ប្រើប្រាស់​ក្នុង​អង្គភាពអាជ្ញាធរ​រ​អប្សរា​៕ ​

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម