រថយន្តកុងតឺន័រ បុកម៉ូតូនិងបន្ត បុកបង្គោលភ្លើង ដាច់ចរន្តពេញខេត្ត នៅខេត្តព្រះសីហនុ

 
 

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយបង្កឡើង ដោយរថយន្ត កុងតឺន័រ១គ្រឿង បើកបុកម៉ូតូរួចទៅ បុកបង្គោលភ្លើង បណ្តាលបាក់ ដាច់ចរន្តភ្លើង វេលាម៉ោង ៦និង២០នាទី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លើផ្លូវវិថីផែ ចំណុចកែងរ៉ា ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកុងតឺន័រ ម៉ាក INTERNATIONAL ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0276 (កម្មសិទ្ធិក្រុមហ៊ុន មីងល័ង្គ) បើកបរដោយឈ្មោះ ឈុំ ដាលីត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (រត់គេចខ្លូន ក្រោយពេលកើតហេតុ) បើកបរផ្លូវ ចុះចំណោទដាច់ហ្វ្រាំង លុះមកដល់ចំណុច កើតហេតុបានបុកម៉ូតូ ១គ្រឿងម៉ាក HONDA C100 ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុង ធាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានអ្នករួមដំណើរ ១នាក់ឈ្មោះ ចាន់ នី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករ អ្នកទាំងពីរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះបណ្តាល ឲ្យស្លាប់មនុស្ស ១នាក់ អ្នករួមដំណើរលើម៉ូតូ និងរងរបួសមនុស្សចំនួន ២នាក់។ រីឯវត្ថុតាងបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ក្រុងព្រះសីហនុ។

ហេតុការណ៍នេះដែរ ក៏បានកាត់ផ្តាច់ចរន្ត អគ្គិសនីប្រមាណ៧៥% នៃការផ្គត់ផ្គង់អគ្គិសនី របស់ខេត្ត ព្រោះដោយសារ រថយន្តកុងតឺន័រ បានបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ ១ដើមផងដែរ បច្ចុប្បន្ននេះមន្រ្តី អគ្គិសនីកំពុងជួសជុល ហើយមានភ្លើងប្រើប្រាស់ ជាបណ្តើរៗវិញហើយ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម