ខឹង​សុំលុយ​ម្ដាយ ​១ម៉ឺន​រៀល​ មិនបាន​ យក​ដាវ​សាំ​ម៉ូរ៉ៃ​ គំរាម​គេឯង​ ត្រូវ​សមត្ថកិច្ច ​ឃាត់ខ្លួន​

 
 

កណ្ដាល៖ បុរសម្នាក់សង្ស័យញៀនថ្នាំ បានទាញដាវសាំម៉ូរ៉ៃ គំរាមគេឯងក្នុងភូមិ ព្រោះតែខឹង សុំលុយម្ដាយចំនួន១ម៉ឺនរៀល មិនបាន ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ។ យោងតាមរបាយការណ៍ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនាម៉ោង ២៣និង៣០នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តល ដោយជនបង្កមានឈ្មោះ លុយ ដារី ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅកន្លែង កើតហេតុ ខាងលើមុខរបរ មិនពិតប្រាកដ ។

ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចដាវសាំម៉ូរ៉ៃ ចំនួន០២ដើម ដែកកេះ០២ ឧបករណ៍សំរាប់ ប្រើប្រាស់សារធាតុញៀនមួយចំនួន ។ របាយការណ៍ដដែលបន្តថា មុនពេលកើតហេតុ ជនល្មើសបានសុំលុយ ម្តាយរបស់ខ្លួន ចំនួន១ម៉ឺនរៀល ប៉ុន្តែម្តាយមិនឲ្យ បានធ្វើឲ្យជនបង្ក ខឹងក៏បានស្រែកឡូឡា ផ្អើលអ្នកជិតខាង និងបានយកដាវមក កាន់គំរាម លើអ្នកដទៃទៀតផង ។ តែភ្លាមៗនោះ រូបគេក៏បានយកដាវ ទៅលាក់ទុកក្នុងផ្ទះ ទើបសមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនល្មើស រួមទាំងវត្ថុតាងរួចបញ្ជូន មកអធិការដ្ឋាន នគរបាលក្រុង តាខ្មៅតែម្តង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម