ចៅ​អធិ​ការ​​វត្ត «​តា​ប៉ុន​» ត្រូវ​ក្រុម​​ចោរ ​ប្រដាប់​អាវុធ​ ចង​ស្លាប សេក​ប្លន់​​អស់ ទ្រព្យ​​សម្បត្តិ កាលពី​​យប់​មិញ

 
 

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង​០១ ទៅម៉ោង២រំលង អធ្រាត្រ​ថ្ងៃទី១៨ កក្កដា នេះ មានហេតុការណ៍ភ្ញាក់​ផ្អើលមួយ ស្ថិតនៅវត្ត​ «តាប៉ុន»​ ​​ក្នុង​ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ​ដោយ​ជន​មិន​ ស្គាល់​​មុខ​ មួយក្រុមមាន គ្នា​៥នាក់ ​​​​ជិះ​រថយន្ត​ម៉ាក​កាមរី មួយ​គ្រឿង​ប្រដាប់​​​​ ដោយ​​អាវុធ​វែង -ខ្លីគ្រប់ដៃ ធ្វើ​សកម្មភាព​ ដាក់​ជណ្តើរឡើង​តាម បង្អួច​ចូល​​ក្នុង​បន្ទប់​កុដិ រួចចាប់​គំរាម​​ ព្រះ​ចៅ​អធិការ​ វត្តមិន​ឱ្យ​ស្រែក ​ដោយ​មាន​ចង​ ស្លាប​សេកទៀត ហើយក្រុម​ចោរ ទាំងនោះ​​បានរើកកាយ ពេញ​បន្ទប់ ដើម្បី​រក​ ទ្រព្យសម្បត្តិ ។

ប្រភពបានឱ្យ​ដឹងថា ព្រះ​ចៅ​អធិការ​​រងគ្រោះ​ព្រះនាម​ ចិន ជេត ព្រះជន្ម៤៩ព្រះវស្សា ដោយបច្ចុប្បន្ន ព្រះអង្គ​មានភាពតក់​ស្លុត យ៉ាង​ខ្លាំង និង​ខំរៀបរាប់​ ប្រាប់សមត្ថកិច្ច​ ពីដំណើរ​រឿង​កាល ពីយប់មិញនោះ ដោយប្រាប់ថា ត្រូវក្រុមចោរ​យក ប្រាក់​អស់​ចំនួន​ ៣​លាន​៨០​ ម៉ឺន​រៀល និងប្រាក់ដុល្លារ អស់ចំនួន ២ពាន់​ផងដែរ ។ បន្ទាប់ពី​ក្រុមចោរ​យក​លុុយទាំង នោះហើយ បាននាំគ្នា​ឡើង​ រថយន្ត​ចេញ ទៅ​បាត់​ទាំង​ ប្រញាប់​ ។

បច្ចុប្បន្ន​ កម្លាំង​សមត្ថ​កិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​​រកមុខ​សញ្ញា​ ក្រុម​​ចោរទាំងនោះ​​ យ៉ាង​ក្តៅគគុក ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម