ពោះម៉ាយ​២​ឆ្នាំ​ចរិត​អន់​ជាង​សត្វ ចាប់​កូន ស្រី​តូច​ៗ ២​នាក់​រំលោភ​ ដើម្បី​បំពេញ​ តណ្ហា

 
 

ខេត្តបាត់ដំបង ៖ បុរស​ពោះម៉ាយ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៥ នេះ ស្ថិត​នៅផ្ទះ​របស់​ ខ្លួន​ក្នុងភូមិ​ ដូន​ឥន ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បន្ទាប់​ពី​បែក ធ្លាយ​រឿង​ចាប់រំលោភ​កូនស្រី​តូច​ៗ​ ខ្លួនឯង​ចំនួន​ ២​នាក់​​ជា​ច្រើន​ លើក​រួច​មក ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​តិរច្ឆាន​ខាងលើ​ឈ្មោះ​ន​ន់ ផល អាយុ​៤៦​ឆ្នាំ ដោយ​ត្រូវ​ ប្រពន្ធ​ស្លាប់​ចោល​កាលពី​២​ឆ្នាំ​មុន បន្សល់​​ទុក​កូន ស្រី​ចំនួន​ ៣​នាក់​ក្នុង​បន្ទុក ដោយ​កូនស្រី​ទី​ ១​អាយុ​៩​ឆ្នាំ (​បាន​រំលោភ​ ២​ដង​), កូនស្រី​ទី​២​អាយុ​៧​ឆ្នាំ (​រំលោភ​ជិត​ ១០​ដង​) នេះ​បើ​តាម​ ការ​រៀបរាប់​របស់​ កូនស្រី​ទាំង​២​នាក់​ ខាងលើ ចំណែកឯ​ កូនស្រី​ពៅ​អាយុ​៥​ឆ្នាំ មិន​បាន​ត្រូវ​ឪពុក​ ចាប់រំលោភ​នោះ​ទេ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​បែកធ្លាយ​នោះ គឺ​ដោយសារ​នៅ​ថ្ងៃមួយ​ កូន​មិន​ព្រម ឱ្យ​ឪពុក​រូប​នោះ​រំលោភ ក៏​បាន​វាយ​ធ្វើបាប​នាង​ រហូត​ជាំ​ពេញ​ខ្លួន ។ ហើយ​ត្រូវ​នាង អង្គុយ​យំ​យ៉ាង​ខ្លាំង ខណៈនោះ​ក៏​មាន​ អ្នក​ជិតខាង​ឃើញ​ ក៏​ហៅ​សួរនាំ ទើប​នាង​ប្រាប់​ ពី​ដំណើរ​រឿង ហើយ​ក៏​បែកធ្លាយ​រឿង​ ចាប់រំលោភ​នេះ តែ​ម្តង ។

បន្ទាប់​ពី​អ្នក​ជិតខាង​ដឹង​រឿង​​ហើយ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ឱ្យ​ចាប់ខ្លួន​ បុរស​ជា​ ឪពុក​នោះ ហើយ​ត្រូវ​បាន​នាំ​ទៅ​ស្នងការ​ នៅ​វេលា​ ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៥ នេះ ដោយ​ជន​នោះ​ សារភាព​ថា ខ្លួន​ពិតជា​ បាន​ចាប់រំលោភ​កូនស្រី​ទាំង​ ២​នាក់​ពិត ប្រាកដ​មែន ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម