ស្ទុះចេញពី ឡាន វ៉ៃប្រពន្ធ វ័យ ១៦ឆ្នាំ យ៉ាងទក់សាច់ ដោយសារគំរាម សុំលុយ ទិញខោទឹកនោម ឲ្យកូនប្រុស (មានវីដេអូ)

 
 

ម៉ាឡេស៊ី៖ បុរសគ្មានការងារធ្វើ ដែលមានវ័យ ២០ឆ្នាំ បានទាត់ធាក់ ប្រពន្ធ យ៉ាងសាហាវ នៅកណ្ដាលផ្លូវ ដែលសកម្មភាព ទាំងមូល ត្រូវបាន​ថតជាប់​​ ជាវីដេអូ និងធ្វើការ បង្ហោះពេញ បណ្ដាញ អ៊ិនធើណេត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសខាងលើ ត្រូវបាន ចាប់ខ្លួន ក្រោម ១២ម៉ោង ក្រោយពី ធ្វើសកម្មភាព វាយប្រពន្ធ អាយុ ១៦ឆ្នាំ កាលពីថ្ងៃពុធ មុននេះ។ នៅក្នុងនោះ បានបន្ដឲ្យដឹងទៀត នារីវ័យក្មេង ជាប្រពន្ធ បានប្រើ កាំបិត ផ្ទះបាយ សម្លុត ប្ដី ពេលកំពុងឈ្លោះគ្នា ដែលមូលហេតុ ដោយសារតែ ប្ដី មិនព្រមឲ្យ ប្រាក់ ទិញ ខោទឹកនោម ឲ្យកូនប្រុសដែលមាន អាយុ ១០ខែ។

តាមសម្ដីជំនួយការមេប៉ូលីស លោក Chandra  បាននិយាយថា នារីជាប្រពន្ធ បានប្រើ កាំបិត ចង្អុលមុខប្ដី ដើម្បីឲ្យ ប្ដីខ្លាច ប៉ុន្ដែបែរជាមិនខ្លាច ប្ដីដែលនៅក្នុងរថយន្ដ បានស្ទុះចេញមក ចាប់កាំបិត មុននឹង ធ្វើសកម្មភាព ទាត់ធាក់នាង យ៉ាងព្រៃផ្សៃ។ ក្រោយពី បង្ករឿង បុរសជាប្ដី បានរត់ចេញពី កន្លែងកើតហេតុ និងឡើងជិះ រថយន្ដ របស់មិត្ដភិក្ដទៅបាត់។ 

គួរបញ្ជាក់ថា នារីរងគ្រោះ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ភ្លាមៗ ដើម្បីធ្វើការព្យាបាលរបួស៕

វីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម