បើក​ម៉ូតូ​ធំ​ម៉ាក CBR ទៅ​បុក​ចំពាក់​ កណ្តាល​តួ​ម៉ូតូ nex បណ្តាល​ឲ្យ​ បាក់​ជា​ពីរ

 
 

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​ រវាង​ម៉ូតូ​ធំ​ម៉ាក CBR មួយ​គ្រឿង ដែល​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ លឿន ដោយ​អ្នក​បើក​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​ទៅ​បុក​ នឹង​ម៉ូតូ​ម៉ាក nex មួយ​គ្រឿង ដែល​កំពុង​តែបើ​កបត់​ខាង​មុខ ក្នុង​ទិស​ដៅ​ បញ្ច្រាសទិស​គ្នា ចំពាក់​កណ្តាល​ពេញ ទំហឹង បណ្តាល​អោយ​ បាក់​តួរ​ជា​ពីរ និង​បណ្តាល​អោយ​យុវ​សិស្ស​ ម្នាក់​ រង​របួសធ្ងន់ ។ ករណី​នេះ​បាន​ កើតឡើង​កាលពី​ វេលា​ម៉ោង​ ១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ខាង​ មុខ​អាហារ​ដ្ឋា​ន​ ទួល​ទំពូង ផ្ទះ​លេខ​៦៣ ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​ ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវ​សិស្ស​ រង​គ្រោះ​មាន ឈ្មោះ តាន់ វឌ្ឍនៈ អាយុ​១៦​ឆ្នាំ បាន​រង​របួសធ្ងន់ នៅ​ពេល​ ដែល​កំពុង​តែ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក nex ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ ១CT-៣១៧៥ តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ កើត​ទៅ​លិច លុះដល់​កន្លែង​ កើតហេតុ ក៏​បើក​បត់​ឆ្វេង ។ ពេល​ដែល​បើក​ម៉ូតូ​បត់​ បាន​បន្តិច​ក៏​ ស្រាប់តែ​មាន​ ម៉ូតូ​ធន់​ធំ​ម៉ាក CBR ពណ៌​ស គ្មាន​ស្លាក​លេខ​ មួយ​គ្រឿង ដែល​បើកបរ​ ដោយ​បុរស​ម្នាក់​ឈ្មោះ ឡុ​ង មក​រា អាយុ​១៩​ឆ្នាំ ក្នុង​ទិស​ដៅ បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​ យ៉ាង​លឿន មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​អោយ​ដួល និង​បាក់​តួ​ជា​ពីរ​ កំណាត់​តែ​ម្តង ហើយ​យុវ​សិស្ស​ជិះ​ ម៉ូតូ​ម៉ាក nex បាន​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​ គ្រួសារ​បញ្ជូន​ទៅ​ កាន់​មន្ទីរ​ព្យាបាល​ ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​ វាស់វែង​រួច​ហើយ ធ្វើការ​បញ្ជូន​ ម៉ូតូ​ទាំង​ពីរ​គ្រឿង យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​ នគរបាល​ ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះ ស្រាយ​គ្នា​ ជា​បន្ត​ទៅ​ទៀត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម