ស្រ្តីកម្មករសំណង់ កើតពិសធ្យូង ស៊ីរូងអស់សាច់ ជើងម្ខាង សល់តែឆ្អឹង ដង្ហោយរកជំនួយសង្រ្គោះ

 
 

ត្បូងឃ្មុំ៖ ស្ត្រីប្រកបរបរជាកម្មករសំណង់ម្នាក់ រស់នៅភូមិកំរ៉ែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានកើតជំងឺចម្លែក ដែលអ្នក ភូមិហៅថាជំងឺ «ពិសធ្យូង» ស៊ីរូងអស់សាច់ ជើងម្ចាង សល់តែឆ្អឹងមើល ទៅខ្លោចផ្សា ជាទីបំផុត។ ដោយសារកង្វះខាត ក្នុងជីវភាពគ្មាន លទ្ធភាពស្វែង រកសេវាព្យាបាលនោះ ស្រ្តីកើតជំងឺ ចម្លែក រួមនិងក្រុមគ្រួសារបានលើកដៃសំពះ ដង្ហោយរកអ្នក មានទឹកចិត្តសម្បុរស ផ្តល់ជំនួយ ជួយព្យាបាលជំងឺបន្ទាន់ បើទុក យូរអាចគ្រោះថ្នាក់ ដល់អាយុជីវិត។

ស្រ្តីកម្មករសំណង់កើតជំងឺស៊ីរូងសាច់ជើងសល់តែឆ្អឹងក្នុងរយៈពេល ២ខែនេះ មានឈ្មោះ ស្រេង ស្រីអាង អាយុ ៤០ឆ្នាំ មានស្វាមីឈ្មោះ សុខ ស្រ៊ៀង មានកូនពីរនាក់ក្នុងបន្ទុក មានមុខរបរ ជាកម្មករសំណង់។

អ្នកស្រី វេត សុខនី ត្រូវជាបងស្រីជីដូនមួយរបស់នារីរងគ្រោះ បានប្រាប់ ឲ្យដឹងថា ស្រ្តីរងគ្រោះ ស្រេង ស្រីអាង បានកើតជំងឺ ចម្លែកនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ទាំងមិនដឹង មូលហេតុ។ បើតាមអ្នកស្រី វេត សុខនី ដំបូងឡើយជើង បានឡើងហើម ហើយមាន ពណ៌ខ្មៅ។ ក្រោយឃើញអាការៈ បែបនេះ លោក សុខ ស្រ៊ៀង ជាស្វាមី បាននាំទៅព្យាបាល នៅមណ្ឌលសុខភាពឃុំ។ ភ្លាមៗនោះ មន្រ្តីពេទ្យ ក្នុងមណ្ឌល សុខភាព បានព្យាយាមតាមដានស្ថានភាពជំងឺជាមួយ ការផ្តល់ថ្នាំលេប បំបាត់ឈឺចាប់ បន្តិចបន្តួច។

ដោយស្ថានភាពជំងឺមិនមានការធូរស្រាល ក៏សម្រេចបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្ត។ ពេលទៅដល់មន្ទីរពេទ្យខេត្ត ក្រុមគ្រួពេទ្យ បានទាមទារកាត់ ជើងម្ខាង ដោយសារពិស បានស៊ីជ្រៅក្នុងជើង ហើយបើមិន កាត់ទេមិនជាឡើយ។

ស្រ្តីជួបជំងឺចម្លែកនេះ ដោយសារស្តាយជើង គួបផ្សំនឹងជីវភាព ខ្វះខាតផងនោះ មិនបានឲ្យ ក្រុមគ្រូពេទ្យវះកាត់ជើង និងព្យាបាលឡើយ ហើយក៏ ត្រឡប់មកផ្ទះជ្រើសយក ការព្យាបាល ជាមួយគ្រូខ្មែរបុរាណ ព្យាបាល ដោយការស្តោះផ្លុំ ជំនួសវិញ។

ការព្យាបាលស្តោះផ្លុំរបស់គ្រូខ្មែរបុរាណ មិនបានធ្វើឲ្យ ស្ថានភាពជំងឺ ធូរស្បើយនោះឡើយ ផ្ទុយទៅវិញត្រឹមរយៈពេលប្រមាណ ២ខែប៉ុណ្ណោះ ជើងរបស់ អ្នកស្រី អាង ត្រូវរលេះអស់ សាច់សល់ ឆ្អឹងប៉ុណ្ណោះ។

បើតាមការបញ្ជាក់ថា របស់អ្នកស្រី វេត សុខនី ជាបងស្រី បានឲ្យដឹងថា រហូតមក ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០ ១៥នេះ គេមិនទាន់ដឹងថា ស្ថានភាពជំងឺក្លាយ ជាយ៉ាងណានោះទេ តែជើង មួយកំណាត់ (ត្រឹមកំភួនជើង) ត្រូវបានដាច់ទៅហើយ។

ជាមួយនឹងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ គ្រាដែលជីវភាពកាន់តែ ដុនដាបនោះ ក្រុមគ្រួសារ ក៏ដូចជាស្រ្តីរងគ្រោះផ្ទាល់ បានលើកដៃ សំពះដង្ហោយ ស្វែងរកសប្បុរសជនមាន ទឹកចិត្តសណ្តោសប្រណី ជួយយកខ្លួន ទៅព្យាបាលជំងឺ ព្រោះបើទុក យូរបន្ថែមទៀត អាចនឹងមានគ្រោះ ថ្នាក់ដល់អាយុជីវិត ជាមិនខាន៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម