កម្លាំងអាវុធហត្ថ បើកប្រតិបត្ដិការចុះ បង្ក្រាបទីតាំងល្បែង ភ្នាល់បាល់ ជ្រកក្រោម ស្លាក ហាងអ៊ិនធើណិត

 
 

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំ ពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌ ចំការមន ដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានីភ្នំពេញ លោកសៀង សុខ នៅវេលាម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥នេះ បានបើក ប្រតិបត្ដិការចុះ បង្ក្រាបនិងចូល ឆែកឆេរនៅ ហាងអ៊ិនធើណិត មួយកន្លែង ដែលមានស្លាក យីហោ ហាយស្ពីដ៨៨៨ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌ ចំការមន ក្រោយពីទីតាំងមួយ នេះបានបើក លួចបើកល្បែង ស៊ីសងប្រភេទ ស្ដុតម៉ាស៊ីន និងបៀរហើយ អ្នកចូលទៅ លេងអាចលេង បន្ដផ្ទាល់ចេញពី។

មន្ដ្រីអាវុធហត្ថខណ្ឌចំការមន បានបញ្ជាក់ ថា នៅក្នុង ប្រតិបត្ដិការ ចុះបង្ក្រាបទីតាំង ល្បែង ភ្នាល់បាល់តាមប្រព័ន្ធអ៊ិនធើណិត ខាងលើនេះ មនុស្សចំនួន ៨នាក់ ក្នុងនោះ មានស្រីម្នាក់ ជាមេការ ត្រូវបានចាប់ ខ្លួនយក ទៅទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីបន្ដការ សួរនាំនិងចាត់ វិធានការតាម ផ្លូវច្បាប់ ។

តាមមន្ដ្រីអាវុធហត្ថ ក្រៅពីការឃាត់ខ្លួន មនុស្សទាំង៨នាក់ សមត្ថកិច្ចក៏ បានដកហូត វត្ថ្ដតាងជាច្រើនផ្សេងទៀត រួមមានម៉ូតូ ចំនួន ៨គ្រឿង លុយដុល្លារ ១៥០០ដុល្លារ លុយ ខ្មែរ ចំនួន២ លាន៧០ម៉ឺនរៀល ព្រមទាំងកុំ ព្យូទ័រជាច្រើនគ្រឿងផ្សេងទៀត ។

ប្រភពព័ត៌មានពីមន្ដ្រីអាវុធហត្ថដដែល បានបញ្ជាក់ថា ក្រោយពីទទួលបាន សេចក្ដី រាយការណ៍ថា ទីតាំងហាង អ៊ិនធើណិតខាង លើបានលួច បើកល្បែងភ្នាល់ បាល់ប្រភេទ ស្លុតម៉ាស៊ីន ដែលផ្សាយផ្ទាល់ ពីកាស៊ីណូធំៗ មកនោះ កម្លាំងអាវុធហត្ថ ដោយមានការ ដឹកនាំពីព្រះរាជអាជ្ញា បានបើក ប្រតិបត្ដិការ ចុះបង្ក្រាបតែម្ដង ។

ក្រោយចុះបង្ក្រាបមនុស្សទាំង៨នាក់ ព្រមទាំងសម្ភារជា ច្រើនផ្សេងទៀត ត្រូវបាន ដឹកបញ្ជូនភ្លាមៗទៅកាន់ទីបញ្ជាការដ្ឋាន អាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីបន្ដការសួរនាំនិង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់វិធានការតាមនីតិវិធី ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម