រថយន្តដឹកជ្រូក១គ្រឿង បានក្រឡាប់ លើផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យ ម្ចាស់ផ្ទះរង របួសធ្ងន់ស្រាល៥នាក់
បាត់ដំបង ៖ រថយន្តធុនធំ សណ្តោង ដឹកជ្រូក១គ្រឿង បានក្រឡាប់ លើផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យម្ចាស់ ផ្ទះរងរបួសធ្ងន់ ស្រាល៥នាក់ កាលពីវេលា ម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក បច្ចប្បន្នរថយន្តបង្ក ត្រូវបានសមត្ថមកិច្ច អូសយកមក រក្សាទុកនៅ អធិការដ្ឋានស្រុក រងចាំធ្វើការដោះ ស្រាយតាមច្បាប់ ។ ចំណែកអ្នករងរបួស សមត្ថកិច្ច បានជួយ ដឹកយក ទៅមន្ទីរពេទ្យ ស្រុកដើម្បីព្យាបាល ។
លោក សុង សភ័ក្រ្ត អធិការនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលា ម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុច ភូមិដំណាក់ក្សាន្ត ឃុំបួរស្រុកភ្នំព្រឹក មានរថយន្តបង្ក ១គ្រឿងធុនសណ្តោង បានដឹកជ្រូក ជាច្រើនក្បាល ពីដីថៃចូលដីខ្មែរ បើកបរក្នុង ល្បឿនលឿន ពេលមក ដល់ ចំណុចកើតហេតុ មានគោ១ក្បាល បានដើរឆ្លង កាត់ផ្លូវ ត្រង់ផ្លូវ កោងលើស្ពាន អូយ៉ាម៉ា ដោយរ៉េចង្កូតជាន់ ហ្រ្វាំងមិនជាប់ ក៏បណ្តាល ឲ្យក្រឡាប់ទៅផ្ទះ ប្រជាពលរដ្ឋ១កន្លែង បណ្តាលរង របួសធ្ងន់ និងស្រាល ចំនួន៥នាក់ ។ បន្ទាប់ពីកើតហេតុ ហើយជនរងគ្រោះ ទាំង៥នាក់ ក្នុងនោះធ្ងន់៣នាក់ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅ មន្ទីរពេទ្យ ស្រុកសំពៅលូន ដើម្បីសង្រ្គោះព្យាបាល ។ ហើយសមត្ថកិច្ច បានអូស រថយន្តបង្កនោះ យកមករក្សា ទុកបណ្តោះអាសន្ន នៅអធិការស្រុក ដើម្បីរងចាំធ្វើការ ដោះស្រាយ សំណងដល់ ជនរងគ្រោះ នូវការខូចខាតផ្ទះ និងថ្លៃព្យាបាល ទៅតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!