ខាត់ សុឃីម ចំណាយ​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ទិញ​ដីនៅ​សៀមរាប គ្រោង​បើក​ជំនួញ​ថ្មី

 
 

រាជធានីភ្នំពេញ ៖ ពិតជា​មិន​ទាន់​​ស្កប់​ស្កល់​​លើ​មុខ​ជំនួញ​មែន ដែល​តារាចម្រៀង​​យ៉េរៗ​ខាត់ សុឃីម មាន​មុខរបរ​ពេញដៃ​ពេញ​ផ្នែក​ ទាក់​​ទិន​​នឹង​សិល្បៈ​ ស្ទើរ​តែ​វិល​មុខ​មើល​​មិន​ឈ្នះ​​ផ​ង​នោះ ស្រាប់តែ​ស្ងាត់ៗ​នាងបាន​បោះ​ទុន​នូវ​ទឹក​ប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​ ដើម្បី​​ទិញ​ដី​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប និង​គ្រោង​បង្កើត​របរ​ថ្មី​​នៅ​ទី​នោះ​ថែម​ទៀត ។

បង​ប្អូន​ទាំង​ក្រៅ និង​ក្នុង​សិល្បៈ​សុទ្ធ​តែ​ដឹងថា តារា​​​ចម្រៀង​ខាត់ សុឃីម មាន​មុខរបរ​ច្រើន​មុខ​ទាក់​ទិន​នឹង​សិល្បៈ​ដែល​នាង​បាន​បង្កើត​ចេញ​ជា​រូប​រាង​បន្ត​បន្ទាប់​គ្នា ដូចជា សំអាង​ការ ហាង​ថែរក្សា​សម្ផស្ស ការ​បង្កើត​ក្រុម​ភ្លេង​សម័យ​ និង​បុរាណ ព្រម​ទាំង​ហាង​ថត​រូប​មួយ កាល​ពីពេលថ្មីៗ​ដែល​នាង​ទុកដាក់​​ឱ្យ​ស្វាមី​វ័យ​ក្មេង​មើល​ខុស​ត្រូវ ទើប​មហា​ជន​ដែល​មើល​ឃើញពី​លទ្ធ​ផល​ដែលខាត់ សុឃីម ធ្វើ​បាន​លើ​មុខ​ជំនួញ​នេះ យល់ថា នាងពិត​ជា​ប៉ិន​ប្រសប់​​ក្នុងការ​កាន់​កាប់​មុខជំនួញ និង​ពូកែ​មើល​ទីផ្សារ​មែន បើ​​មិនគិត​ឱ្យ​បានច្បាស់​នោះ​ទេ ច្បាស់​ជា​ជួប​បញ្ហា​​រអាក់​រអួល​ជា​មិន​ខាន ។ អីុចឹង​ហើយ​ទើប​ខាត់ សុឃីម ស្រាប់តែ​ក្លាយ​ជា​អ្នក​ជំនួញ​​ល្បី​ឈ្មោះ​ជោគ​ជ័យ​លើ​មុខ​​របរ​ជា​មួយ​តារា​ជើង​ខ្លាំង​ខាង​រក​ស៊ី​មួយចំនួន​ទៀត ដូចជា​អ្នក​នាង​យុគ ចិន្តា និងគង់ ​សុជាតិ ដែលជា​​ពិធី​ការិនី​ល្បី​ឈ្មោះគ្រប់​ជំនាន់​២​រូបនេះ ក៏​ប្រសប់​ក្នុងការ​រក​ស៊ី​ម្យ៉ាង​ៗ​ម្នាក់ដែរ ។

តាម​ប្រភពពី​អ្នក​សិល្បៈ​បាន​លើក​ឡើងថា តារា​ចម្រៀង​​ក្រម៉ិច​ក្រមើម​ ខាត់ សុឃីម បាន​ទិញដី​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប ជាទីប្រជុំ​ជន​មួយ​ទំហំ​ធំ​គ្រាន់​បើ​ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​នាងបាន​ទិញដី​នៅ​ទីនោះ​ទុក​ចោល​យូរ​មក​ហើយ និង​ពេល​នេះ​នាង​ស្រាប់តែគិត​ថា ចង់​រក​​ស៊ី​ក្នុង​ជំនួញ​ថ្មី​មួយ​ទៀត​នៅខេត្ត​សៀមរាប ។ មូលហេតុ​ដែល​សុឃីម ចង់​បង្កើត​មុខរបរ​ថ្មី​ ដោយ​​សារ​តែ​នាង​ស្រាប់តែ​មើល​ឃើញ​ពី​ឱកាស​ថ្មីៗ​នៃ​តំបន់​សៀមរាប មាន​ការ​ទាក់​ទាញ​ទៅៗ​ មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​​ឆ្នាំ ទើប​នាង​គិត​ចង់​រក​ស៊ី​នៅ​ទីនោះ ខណៈ​ដែល​នាង​មាន​ទីតាំង​ផ្ទាល់​ខ្លួន​​​ស្រាប់​ទៅហើយ​នោះ ។


អ្នក​នាង ខាត់ សុឃីម

ប្រភព​​ ពីកោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម