រថយន្តបុក ម៉ូតូសេ១២៥ បណ្តាលឲ្យ បុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់

 
 

ភ្នំពេញៈ នៅម៉ោង ១០ និង ៤៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ មហាវិថី សហពន្ធ រុស្ស៊ី ទល់មុខនឹងក្រសួងការងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានករណី គ្រោះថ្នាក់ចរាចររដ៏រន្ធត់ មួយ បានកើតឡើងវាងម៉ូតូ នឹងរថយន្តដឹកគ្រឿងសមុទ្រ បណ្តាលអោយ យុវជន២នាក់ ស្លាប់ភ្លាមៗ នៅនិង កន្លែងកើតហេតុ តែម្តង ។

បើតាមអ្នកដែលឃើញហេតុការណ៍បានប្រាប់ថានៅវេលាម៉ោងខាងលើ គេបានឃើញរថយន្តកូរេ ចំណុះ2,5តោន ពណ៌សលាយខៀវពាក់ស្លាកលេខកំពង់ស្ពឺ3A-0593 នឹងម៉ូតូ ហុងដាសេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាក លេខបាត់ដំបង1G-0793 បើកក្នុងទិសដៅ ច្រាស់ទិសគ្នា ដោយរថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រឺឯម៉ូតូ បើកបរក្នុងទេសដៅពីកើតទៅលិច លុះមកដល់មុខ ក្រសួងការងារត្រង់ផ្លូវកែង២៥៩ ម៉ូតូបានបត់ឆ្វេង ស្របពេលនោះក៏មាន រថយន្តដឹកគ្រឿងសមុទ្រ មួយគ្រឿងបានមកដល់ដែរ ក៏បានបុកគ្នាពេញទំហឹងធ្វើ អោយ យុវជន ទាំង២នាក់ បានផ្លោង បណ្តាលអោយបាក់ដៃ នឹងបាក់ជើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ដោយ ដឹងថាយុវជនម្នាក់ ក្នុងចំនោមយុវជន ដែលស្លាប់ទាំង២ នោះមានម្នាក់ត្រូវបានស្គាល់ឈ្មោះថា កែ គីរី រស់នៅ ភូមិកោះអណ្តែត ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ រឺម្នាក់ទៀតមិនត្រូវ បានស្គាល់ ឈ្មោះនោះ ទេ។

ក្រោយពីបុកហើយត្រូវបានអ្នកឃើញហេតុការណ៌ ជួយឃាត់បានភ្លាមៗ ដែរហើយត្រូវបាន នគរបាលឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់ទី១ រឺឯសពត្រូវបានបងប្អូន យកទៅធ្វើបុណ្យ រៀងៗខ្លួន ។ ចំណែករថយន្តនឹងម៉ូតូ ត្រូវបានស្ទួចយកទៅទុកនៅ ចរាចរណ៍ក្រុងភ្នំពេញ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម