នគ​បាល​ ការពារ​ព្រំដែន ​ឃាត់​ពលករ​ ចំណាកស្រុក ​ខុសច្បាប់​២១​នាក់ ​យក​មក​អប់រំ

 
 

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគ​បាល​ ការពារ​ព្រំដែន​ បាន​ឃាត់​ពលករ​ ចំណាកស្រុក​ខុសច្បាប់ ​ប្រុស​-​ស្រី​ចំនួន​២១​នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ២០១៥ តាម​បន្ទាត់​ព្រំដែន នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

កម្លាំង​នគ​បាល​ការពារ​ ព្រំដែន​លេខ​៨១៥​បាន​ប្រាប់​ថា នៅ​ពេល​កម្លាំង ​នគរបាល​ការពារ​ព្រំដែន ​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រទះ​ឃើញ​ ប្រជាពលរដ្ឋ​ជា​ពលករ​ ចំណាកស្រុក​​ក្នុង​គោលបំណង ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ ធ្វើ​តាម​បន្ទាត់​ព្រំដែន និង​ទៅ​រក​ការងារ​ធ្វើ ​នៅ​ទីក្រុង​បាងកក​ក ​ប្រទេស​ថៃ​ ​ហើយ​បាន​ធ្វើ​ការ​ឃាត់ និង​នាំ​ខ្លួន​ពលករ​ទាំង​នោះ​ មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​ធ្វើ​ការ​អប់រំ និង​ណែនាំ ។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ពលករ​ ចំណាកស្រុក​ខុសច្បាប់ ​ប្រុស​-​ស្រី​ចំនួន​២១​នាក់ និង​កុមារ​តូច​ៗ​ចំនួន​៤​នាក់ មេខ្យល់​ដែល​ជា​អ្នក​នាំ​ នោះ​បាន​គេចខ្លួន​បាត់ ។

លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត បាន​ណែនាំ​ដល់​ បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ពលករ​ចំណាកស្រុក​ខុសច្បាប់ កុំ​ឱ្យ​ចាញ់​បោក​មេខ្យល់ទៀត​ ត្រូវ​បញ្ឈប់​ការ​ចាញ់បោក​ របស់​មេខ្យល់​ទៅ​រក​ការងារ​ ធ្វើ​នៅ​ប្រទេស​ថៃ ​ដោយ​ប្រថុយប្រថាន​ទៀត ព្រោះ​អាច​ប្រឈម​នឹង​ គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ លោកស្នងការ​បន្ថែម​ទៀត​ថា ត្រូវ​បញ្ឈប់​ សកម្មភាព​ទៅ​ដោយ​ខុសច្បាប់ បើ​ចង់ទៅ​គឺ​ទៅ​ ដោយ​ស្របច្បាប់ ឬ​រក​ការងារ​ធ្វើ​ក្នុងស្រុក ជិត​ផ្ទះសំបែង និង​ក្រុម​គ្រួសារ វិញ​វា​ប្រសើរ​ជាង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម