រថយន្ត ស្លាកលេខ ភ្នំពេញ៖ 2AA-7993 បុកបុរសម្នាក់ ស្លាប់ រួចបើករត់គេច ឡើងមកភ្នំពេញ បានរកឃើញហើយ
ភ្នំពេញ៖ មន្រ្តីនគរបាល ខេត្តកណ្តាល បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ១៖៣៥នាទី យប់ចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ រថយន្តមួយគ្រឿងដែលបុកបុរសម្នាក់ស្លាប់ នៅចំណុច ផ្លូវបំបែកជាបួន ម្តុំស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរកឃើញហើយ ដោយម្ចាស់ រថយន្តជិះយកមកចតចោល នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយដោះស្លាកលេខបោះចោល រួចម្ចាស់រថយន្ត រត់គេចខ្លួនបាត់។ រថយន្តដែលបុក នោះ មិនមែន VIGO ទេ គឺរថយន្ត NISSAN NAVARA ពណ៌ខ្មៅ។
ឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល បានចាត់បញ្ជូនមន្រ្តីនគរបាល របស់លោក ទាំង កណ្តាលយប់ មកស្ទួចយករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ពីមន្ទីរពេទ្យរុស្ស៊ី នៅក្នុងទឹកដី ខណ្ឌចំការមន រាជធានី ភ្នំពេញ យកទៅកាន់ស្នងការដ្ឋាន ខេត្តកណ្តាល ដើម្បីហៅម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយ និងសងសំណង ដល់ជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
សូមជំរាបថា នៅម៉ោងប្រមាណ១២៖១៥នាទី រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៖ 2AA-7993 បានបើក បុកបុរសម្នាក់ជិះម៉ូតូ នៅចំណុចផ្លូវបំបែកជាបួន ម្តុំស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល, បណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូស្លាប់នៅនឹងកន្លែងតែម្តង។ ដោយថយន្ត NISSAN នោះបានបើក រត់គេច ឡើងមកភ្នំពេញតែម្តង។ ប៉ុន្តែស្លាកលេខរថយន្ត VIGO នោះបានជុះនៅកន្លែង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!