កម្លាំងនគរបាល ខណ្ឌមានជ័យ ចាប់ចោរ លួចម៉ូតូម្នាក់ ខណ:ធ្វើ សកម្មភាព នៅចំណុច សាលា ISPP
ភ្នំពេញ : កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ សហការ ជាមួយនគរបាល ប៉ុស្តិ៍ អង្រែលើ នៅវេលាម៉ោង៤:៥០នាទី រសៀលថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទ លួចម៉ូតូ របស់ជនរងគ្រោះ នៅចំណុច កើតហេតុ មុខផ្ទះ លេខ1209 ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោក ម៉េង វិមានតារា អធិការរងនគរបាល ខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា កម្លាំង សមត្ថកិច្ចនគរបាលខណ្ឌ និងនគរ បាលប៉ុស្តិ៍ចាក់អង្រែលើ បានតាមឃាត់ខ្លួនជនសង្ស័យរូបនេះ មាន ឈ្មោះ ថុល សុធា អាយុ៣៥ឆ្នាំទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនប្រាកដ នៅចំណុចសាលាអន្តរជាតិ ISPP ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងពេលធ្វើសកម្មភាពលួច ម៉ូតូ១គ្រឿង ម៉ាកស្គូបពី ពណ៍ផ្កាឈូក សេរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ1BB-5983 របស់ជន រងគ្រោះឈ្មោះ សុខ មិុច ភេទ ស្រី អាយុ៣៥ ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ។
លោក ម៉េង វិមានតារា បានបញ្ជាក់ទៀតថា ខណ:ជនសង្ស័យកំពុងធ្វើសកម្មភាពនោះ ស្រាប់តែ ជនរងគ្រោះ ដឹង ទាន់ ហើយស្រែកឆោឡោ ក៏ធ្វើអោយមានការភ្ញាក់តែម្តង ខណ:នោះកម្លាំង នគរបាលរបស់ នៅក្បែរកន្លែង កើត ហេតុ ក៏ចេញជួយអន្តរាគមន៏ រហូតចាប់ បានជននេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរេឿងបញ្ជូន ទៅសាលាដំបូង រាជធានី ភ្នំពេញ។ ចំណែកវត្ថុតាង(ម៉ូតូ) បានប្រគល់ជូនជនរងគ្រោះវិញហើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!