ស្រ្តីជនជាតិចិន ពេលកំពុងជិះ ម៉ូតូ កង់៣ មកពីបឹងជើងឯក មកដល់ក្បែរ ក្រសួងធនធានទឹក ត្រូវចោរឆក់ទូរស័ព្ទ ធ្លាក់បាក់ជើង

 
 

ភ្នំពេញ : ស្រ្តីជនជាតិចិនម្នាក់ រួមជាមួយមិត្តភក្តិ ៣នាក់ផ្សេងទៀត បានធ្លាក់ ពីលើម៉ូតូកង់ បី បណ្តាលអោយ បាក់ជើង ក្រោយពេលដែលស្រ្តីរងគ្រោះ ត្រូវក្រុមចោរឆក់យកទូរស័ព្ទ ពេលកំពុងធ្វើដំណើរ តាមម៉ូតូកង់៣ មកដល់ក្រសួងធនធានទឹក តាមផ្លូវ ព្រះមនុវង្ស កែវផ្លូវ ៥០៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន នាល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ។

សាក្សីនៅកន្លែងកើតហេតុ ស្រ្តីរងគ្រោះ និងមិត្តភ័ក្រ បាននាំគ្នា មកពីតំបន់កំសាន្ត បឹងជើងឯក ខណ្ឌដង្កោ លុះ ពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូ គុបមួយគ្រឿង មកធ្វើ សកម្មភាព ឆក់ យកទូរស័ព្ទដៃ ខណ:ស្រ្តី រងគ្រោះ កំពុងនិយាយ ក៏បណ្តាល អោយធ្លាក់រងរបួសតែម្តង។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបាន មិត្តភ័ក្រ និងអ្នកបើកម៉ូតូ កង់៣ ជួយដឹកយកទៅមន្ទីរពេទ្យ ដើម្បី ជួយសង្គ្រោះ ហើយក្រុមចោរឆក់ បានបង្កើនល្បឿន គេចខ្លួម ដោយសុវត្ថិភាព៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម