បែកធ្លាយ​រឿង​នាយក​​វិទ្យាល័យ​ ស្ទឹង​សែន លួច​តុ​កៅអី​លក់

 
 

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​ផ្ទុះ​រឿង​នាយក​វិទ្យា​ស្ទឹង​សែន លោក ផៃ ន​ន វាយ​បង្ក​របួស​ស្នាម ជេរ​បញ្ចោរ​ដូច​ហែកសំពត់​-​អាវ​សិស្ស និង​លោកគ្រូ​-​ អ្នកគ្រូ ព្រមទាំង​បង្ក​ ភាព​ថ្នាំងថ្នាក់​ ដល់​មន្ត្រី​ក្រោម​ឱវាទ រហូត​ត្រូវ​បាន​ មន្ទីរ​អប់រំ​ហៅ​ទៅ​ព្រមាន​កាល ពី​ចុង​ស​ប្ដា​ហ៍​ ដើមខែ​ក​ក្ដ​ដា​រួច​មក ស្រាប់តែ​ថ្មី​ៗ​នេះ​ បាន​ផ្ទុះ​នូវ​រឿង​ នាយក​វិទ្យាល័យ​ រូប​នេះ​លួច​តុ​កៅអី​ចំនួន​ជាង​ ៣០​ទៅ​លក់​ទៀត ។

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ លោកគ្រូ​-​អ្នកគ្រូ​ក្នុង​វិទ្យាល័យ​ ស្ទឹង​សែន ខេត្តកំពង់ធំ បាន​បង្ហើប​ ឲ្យ​ដឹង​ថា តុ​កៅអី​ប្រមាណ​ជា​ង ៣០​ត្រូវ​បាន​លោក នាយក​វិទ្យាល័យ​ រូប​នេះ​លួច​លក់​ ទៅ​ឲ្យ​អ្នកលក់​ អាហារ​ក្នុង​សាលា​ខ្លះ និង​ក្រៅ​សាលា​ខ្លះ ខណៈ​តាម​ បន្ទប់​ខ្លះ​សិស្ស​ខ្វះ​ តុ​អង្គុយ​រៀន ។

ទាក់ទិន​បញ្ហា​ខាងលើ​នេះ​ដែរ កន្លង​មក​មាន​ លោកគ្រូ​-​អ្នកគ្រូ ​ខ្លះ​ធ្លាប់​បាន​សួរ នាំ​ពី​រឿង​នេះ​ទៅ​ លោកនាយក​ដែរ ប៉ុន្តែ​ត្រូវ​បាន​ លោក ផៃ ន​ន ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ លក់​ទេ គឺ​ឲ្យ​គេ​ ខ្ចី​ប្រើ​សិន ។ បើ​ទោះបីជា​ មានការ​ឆ្លើយ​តប​បែប​នេះ​ក្ដី ប៉ុន្តែ​លោក គ្រូ​-​អ្នកគ្រូ​ក្នុង​ វិទ្យាល័យ​បាន​ និយាយ​ថា នាយក​សាលា​ មិន​គួរ​ធ្វើ​បែប​ នេះ​ទេ បើ​ទោះជា​តុ​កៅអី​នៅ​ សល់ ក៏​មិន​គួរ​យក​ ទ្រព្យសម្បត្តិ​រួម​ របស់​សាលា​ទៅ​ ជួល ឬ​លក់ ឬ​ឲ្យ​គេ​ខ្ចី ​តាម​អំពើ​ចិត្ត​ នោះ​ដែរ ។

មិន​ត្រឹមតែ​មាន​បញ្ហា​រឿង​នាយក​វិទ្យាល័យ​លក់​តុ​កៅអី​តែ​ប៉ុណ្ណោះ​ទេ គឺ​មាន រឿង​ជា​ច្រើន​ ដូច​ជា​ករណី នាយក​វិទ្យាល័យ ផៃ ន​ន ស៊ីដាច់​លុយ​ ៥០​ម៉ឺន​រៀល​របស់​ អតីត​ស្នងការ​នគរបាល​ ខេត្ត​ដែល​ជូន​ ឲ្យ​ប្រើប្រាស់​ក្នុង​សាលា និង​លុយ​ ជា​ច្រើន​ទៀត​ដូច​ជា​ ករណី​បន្លំ​ឈ្មោះ​ សិស្ស​ធ្លាក់​ ឌីប្លូម​​ម្នាក់ ដែល​នាយក​ សាលា​រូប​នោះ​អនុញ្ញាត​ ឲ្យ​រៀន​ថ្នាក់​ទី​១០ ជា​ថ្នូរ​​នឹង​ ប្រាក់​៥០០​ដុល្លារ ដែល​ជា​ទ​ង្វើ​ ខុសច្បាប់​ទាំង ស្រុង ។ ហើយ​រាល់ ថ្ងៃ​លោកនាយក​ រូប​នេះ​បាន​យក​ ពេលវេលា​សាលា​ ជា​ច្រើន​ទៅ​ រត់​ឡាន​តាក់ស៊ី​ ដឹក​ភ្ញៀវ​បរទេស ចេញ​ក្រៅ​ខេត្ត​ ក្នុង​១​ស​ប្តា​ហ៍​ ៣​ទៅ​៤​ថ្ងៃ ។

ទាក់ទិន​ករណី​ជា​ច្រើន​ខាងលើ លោកនាយក​វិទ្យាល័យ​រូប​នេះ​ក៏​ ត្រូវ​បាន​ ប្រភព​ព័ត៌មាន​ ក្នុង​សង្គម​ដឹង​ច្បាស់​ថា គាត់​ក៏​ជា​ សមាជិក​សកម្ម​ របស់​សមាគម​​ គ្រូបង្រៀន​កម្ពុជា​ ឯករាជ្យ ដែល​គាំទ្រ​ ដោយ​គ្រូ បង្រៀន​៤​នាក់​ទៀត ហើយ​កន្លង​មក​ ក៏​ធ្លាប់​រៀប ចំ​គម្រោង​ធ្វើ​កូដ កម្ម​ក្នុង​ សាលា​ផង​ដែ ។

ជុំវិញ​ព័ត៌មាន​ខាងលើ លោក​ជូ វុ​ន្ធី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ បាន​ឲ្យ​ដឹង​ថា លោក​មិន​ បានដឹង​ពី​បញ្ហា​នេះ​ទេ ព្រោះ​មិន​មាន​ អ្នក​រាយ​ការណ៍ ហើយ​ជុំវិញ​ ករណី​លោក នាយក​វិទ្យាល័យ​ រូប​នេះ​វាយដំ ជេរ​បញ្ចោរ​សិស្ស និង​គ្រូ គឺ​នាយក​សាលា​ រូប​នេះ​បាន​ធ្វើ​កិច្ចសន្យា​ សារភាព​កំហុស​ រួច​ហើយ នៅ​ចំពោះ​មុខ​ ក្រុមប្រឹក្សាវិន័យ ។

ដោយឡែក លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា លោក​បាន​ ទទួល​ព័ត៌មាន​ លំអិត​ជា​ច្រើន​រួច​មក​ហើយ រហូត​មាន​ ឪពុក​ម្ដាយ អាណាព្យាបាល​ សិស្ស​មួយ​ ចំនួន​ប្ដឹង​ មក​សមត្ថកិច្ច ប៉ុន្តែ​ក៏​មាន​ ឪពុក​ម្ដាយ​ សិស្ស​ខ្លះ និង​សិស្សសាលា​ ស្ទើរតែ​ទាំង អស់​មិន​ហ៊ាន​ និយាយ​ពី​ ទ​ង្វើ​របស់​នាយក​ វិទ្យាល័យ​រូប​នេះ​ឡើយ បើ​ទោះបីជា​ទទួល​ការ​វាយ ដំ​ខុស​លក្ខណៈ​ ប្រៀនប្រដៅ​ក៏​ដោយ គឺ​ដោយសារ​ សិស្ស​ទាំងនោះ​ទទួល​ ការ​គំរាម កំហែង​ពី​លោក ផៃ ន​ន ដែល​ធ្លាប់​គំរាម​ សិស្ស​ថា បើ​អ្នក​ណា​ ប្រាប់​ម៉ែឪ​ និង​អ្នកកាសែត ឬ​ប្ដឹង​ប៉ូ​លី​ស គឺ​គាត់នឹង​ ចារ​ប៊ិច​ក្រហម​លើ​សៀវភៅ ចំណុច​នេះ​ហើយ​ ដែល​សិស្ស​ៗ​មិន​ ហ៊ាន​និយាយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ លោក​នឹង​ធ្វើ ការ​ពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​ ថ្នាក់ដឹកនាំ​ ខេត្ត​ដើម្បី​ ដោះស្រាយ ។

ដោយសារ​តែ​មន្ទីរ​អប់រំ​នៅ​មិន​ទាន់​មាន​ចំណា​ច់​ការ​ក្ដៅ និង​អាជ្ញាធរ​មិន​ ទាន់​ឆ្លើយ​តប​នោះ លោកនាយក​វិទ្យាល័យ​ស្ទឹង​សែន ផៃ នន ដែល​មាន​ ចរិត​ក្រ​អើត​ក្រ​ទម​ អាង​អ្នកមាន​ អំណាច​នៅ​ពី ក្រោយ​នោះ មិន​ត្រឹមតែ​ មិន​អនុវត្ត​តាម​ការ​ព្រមាន និង​កិច្ចសន្យា​ ប៉ុណ្ណោះ​​ទេ ផ្ទុយ​ទៅ​វិញ​ គ្រូ​ៗ​ក្រោម​ឱវាទ​ បាន​បន្ត​ថា រឹតតែ​មាន​ អំនួត​វោហារ​ ឌឺដង ផ្លែផ្កា​ពាក្យ​សម្ដី អសុរ​ស បញ្ឆិតបញ្ឆៀង​ឲ្យ​មន្ត្រី​ក្រោម​ ឱវាទ​លើស​ដើម ។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ លោកនាយក​ផៃ ន​ន បាន​ ច្រានចោល​ ទាំងស្រុង ដោយ​លោក​ បញ្ចា​ក់ថា ជា​រឿង​មិន​ពិត ។

ទោះជា​យ៉ាងណា ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា មាន​លោកគ្រូ​-​ អ្នកគ្រូ​ជា​ ច្រើន​នាក់ លើកលែង តែ​សមាជិកសមាគម​គ្រូ បង្រៀន​កម្ពុជា​ ឯករាជ្យ ដែល​ជា​អ្នក គាំទ្រ​៤​នាក់​ប៉ុណ្ណោះ ដែល​សំណូមពរ​ ដោយ​ទ​ទួ​ច​ ទៅ​លោក​រដ្ឋមន្ត្រីក្រសួង​ អប់រំ​យុវជន និង​កីឡា មេត្តា​ពិនិត្យ និង​ស្រាវជ្រាវ​ លើ​ករណី​ថ្នាំងថ្នាក់​នេះ​ ឲ្យ​បាន​ លឿន​ផង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម