សាសា ថ្លែង​អំណរ​គុណ​ យ៉ាង​ជ្រាល​ជ្រៅ ដល់​សម្ដេច​តេជោ ហ៊ុន សែន ខណៈ​លោក សុខ ប៊ុន នឹង​វិល​មក​ ពី​បារាំង នៅថ្ងៃទី២០ នេះ

 
 

ភ្នំពេញ៖ អតីតពិធីការិនី និងជាតារាសម្ដែង កញ្ញា ឯក សុជាតា ហៅ សាសា ជាថ្មីម្ដងទៀត នៅថ្ងៃទី១៦ ខែកក្កដា នេះ បានថ្លែង អំណរគុណ យ៉ាងជ្រាល ជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ដែលមាន ប្រសាសន៍ ជាសាធារណៈ ក្នុងពិធីចែកសញ្ញាបត្រដល់ សាមណៈសិស្ស-និស្សិត ដោយព្រមាន ធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និងចេញមុខ ទទួលខុសត្រូវ ចំពោះមុខ ច្បាប់ជាធរមាន លើអំពើហិង្សា ដ៏ឃោឃៅ ចំពោះនាង កាលពី រាត្រីថ្ងៃទី២ ខែកក្កដា កន្លងទៅ។

កញ្ញា សាសា បានថ្លែងប្រាប់ LookingTODAY នេះបន្តិចថា«ក្នុងនាមនាងខ្ញុំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ដែលលោកបានជួយ ស្វែងរកយុត្តិធម៌ ដល់រូបនាងខ្ញុំ ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋដទៃទៀត ទូទាំងប្រទេស មិនថា អ្នកមាន ឬអ្នកក្រនោះទេ គឺសម្ដេចតែង តែផ្តល់ក្ដីមេត្តា ផ្ដល់ភាពយុត្តិធម៌ ជានិច្ច ។ ខ្ញុំពិតជារំភើបរីករាយ ជាពន់ពេក ហើយខ្ញុំគិតថា នេះជាយុត្តិធម៌មួយ យ៉ាងធំធេងសម្រាប់ខ្ញុំជាស្រ្តី ក៏ដូចជាយុត្តិធម៌ សម្រាប់ស្រ្តីផ្សេងៗទៀត ក្នុងសង្គមកម្ពុជា ដែលមាន ច្បាប់ត្រឹមត្រូវ...»។

កញ្ញា សាសា បានបន្តទៀតថា សម័យនេះ ជាសម័យមានបច្ចេក វិទ្យាជឿនលឿន ដូច្នេះសម្ដេចតេជោ ប្រាកដជាបានឃើញ វីដេអូឃ្លីប វាយធ្វើបាបនាង យ៉ាងសាហាវ ក្នុង Facebook ឬតាមបណ្ដាញ ព័ត៌មានផ្សេងៗ ។  នាងបានបញ្ជាក់ថា មិនមែន ដោយសារនាង មានឪពុក ជាឧកញ៉ា មានខ្នងបង្អែក ទើបមានការ អន្តរាគមន៍ មានយុត្តិធម៌នោះទេ ទោះបីជាខ្ញុំអ្នក ក្រគ្មានធនធាន ឬបងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ត្រូវតែទទួល បានយុត្តិធម៌ដែរ ព្រោះសម្ដេចតេជោ តែងតែជួយ ជនរងគ្រោះ មិនថាមាន ឬក្រនោះទេ ជាពិសេសស្រ្តី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែលបានថ្លែង ជាសាធារណៈ ក្នុងពិធីបិទសន្និបាត ផ្សព្វផ្សាយការ បោះបង្គោលព្រំដែន ក្នុងក្រសួងមហាផ្ទៃ ឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ ខ្លួន លោក សុខ ប៊ុន ដែលបានបង្កហិង្សា ដ៏សាហាវ លើរូបកញ្ញា សាសា ដើម្បីឲ្យមានវិធានការ តាមផ្លូវច្បាប់ និង ជាចំណាត់ ការមួយ ដែលសាសា គិត ថាជា យុត្តិធម៌សម នឹងនាង ទទួលបាន។

ជាមួយគ្នានេះ ក្រុមគ្រួសារលោក សុខ ប៊ុន បានថ្លែងប្រាប់ LookingTODAY នៅមុននេះបន្តិចថា លោក សុខ ប៊ុន នឹងវិលត្រឡប់ពី ទីក្រុងប៉ារីស ប្រទេសបារាំង មកដល់ កម្ពុជាវិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។

ក្រុមគ្រួសាររបស់លោក សុខ ប៊ុន បានថ្លែងបញ្ជាក់ប្រាប់ថា សម្តែងនូវការ គោរពដ៏ ជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា នឹងគោរពតាម អនុសាសន៍ គ្រប់បែបយ៉ាង របស់សម្តេច ដើម្បីចូលខ្លួនមកដោះស្រាយ ផ្លូវច្បាប់ ជាមួយតុលាការ នឹងសូមការ អភ័យទោស ជាទីបំផុតពី សម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គង ដែលបានប្រើ ហិង្សាដល់កញ្ញា សាសា ផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម