តុលាការបង្គាប់ ឲ្យជនរងគ្រោះ បង់ប្រាក់សំណង ជាង១ម៉ឺនដុល្លារ ឲ្យចោរ ដែលត្រូវខ្លួនវាយសំពង
ចិន៖ តុលាការប្រទេសចិន បានបង្គាប់ ជនរងគ្រោះម្នាក់ ដែលទទួលរងនូវអំពើវាយប្លន់ទ្រព្យ ឲ្យបង់ប្រាក់សំណង ទៅកាន់ជន ដែលបានវាយប្រហារមកលើខ្លួនទៅវិញ។ នេះបើតាម សេចក្តីរាយការណ៍ ពីប្រភពព័ត៌មាន AFP កាលពីម្សិលមិញ។
បុរសនាមត្រកូល Yuan ត្រូវបានតុលាការបង្គាប់ ឲ្យបង់ប្រាក់សំណងចំនួន ៧០ម៉ឺនយ័ន (ប្រមាណ ជាង១ម៉ឺនដុល្លារអាមេរិក) ព្រោះតែបុរសរងគ្រោះ តបត ដោយវ៉ៃសំពងទៅលើចោរម្នាក់ឡើងទ្រមខ្លួន ដែលជននេះ ប៉ុនប៉ងវាយប្លន់យកទ្រព្យរបស់គាត់។ ក្រៅពីត្រូវបង់ប្រាក់សំណង លោក Yuan ថែមទាំងត្រូវតុលាការ សំរេចព្យួរទោសសាកល្បង រយ:ពេល ៣ខែផងដែរ។
សេចក្តីរាយការណ៍បន្តឲ្យដឹងថា ចោរម្នាក់ត្រូវគេស្គាល់ឈ្មោះថា Zeng បានព្យាយាមវាយយកទូរសព្ទ ពីលោក Yuan ប៉ុន្តែត្រូវលោក Yuan តបតការពារខ្លួន និងដេញតាមទាន់ វាយឡើងទ្រមខ្លួនវិញ ដោយមានគ្នីគ្នារបស់គាត់ចំនួន ២នាក់ផ្សេងទៀត។ ក្រោយពីត្រូវគេវាយឡើងជាំពេញខ្លួនរួច ចោរឈ្មោះ Zeng បានរាយការណ៍ទៅប៉ូលីស អំពីហេតុការណ៍ដែលបានកើតឡើង ហើយនៅថ្ងៃបន្ទាប់ បុរសទាំងបីនាក់ រួមទាំងលោក Yuan បានចូលខ្លួនមកបំភ្លឺនៅស្ថានីយ៍ប៉ូលីស។ លោ Yuan និងគ្នីគ្នា២នាក់ទៀត ត្រូវគេដឹងថា មិនបានរាយការណ៍ដល់ប៉ូលីសនោះទេ ក្រោយពេលកើតហេតុ និងសូម្បីតែពេលចាប់បាន វាយជនល្មើសនោះទៅទៀត។
យ៉ាងណាមិញ ក្រោយពីតុលាការសំរេចទោសរួច ពួកគេបាននិយាយថា នឹងមិនធ្វើការប្តឹងឧទ្ទរណ៍ ឡើយ។ គួរបញ្ជាក់ដែរថា ប្រទេសចិន កំពុងតែពង្រឹងការអនុវត្តច្បាប់ ប៉ុន្តែប្រព័ន្ធតុលាការ ក៏ត្រូវតែដើរ ឲ្យបានទន្ទឹមនឹងគ្នាផងដែរ៕
រូបតំណាងឲ្យកំលាំងមានសមត្ថកិច្ចរបស់ចិន
ប្រភព៖ MSN
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!