បាល់ទះក្របខណ្ឌ (ក)​៖ មហាផ្ទៃបន្តឈ្នះ ខណៈ កងពលតូចលេខ ៣១ មិនទាន់ស្គាល់ពាក្យ ថាឈ្នះនៅឡើយ

 
 

ភ្នំពេញ៖ ការប្រកួត ពានរង្វាន់បាល់ទះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៥ ក្របខណ្ឌ (ក) ឈានដល់ថ្ងៃទី២ ហើយគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ នៅ​​វិមាន​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។



ក្រុមបាល់ទះខ្លាំងៗ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៨ ត្រូវធ្វើការប្រកួតប្រជែងរយៈពេលជិត១២ថ្ងៃ ដើម្បីដណ្តើមជ័យលាភីជើងឯក ដែលមានទឹកប្រាក់ ៤០លានរៀល។ ជាលទ្ធផល ជំនួបថ្ងៃទី២ម្សិលមិញគឺជាការប៉ះគ្នា រវាងក្រុមខ្លាំង៣គូ ដែលក្នុងនោះរួមមាន៖

គូទី១៖ ក្រុមកងពលធំអន្តរាគមន៍លេខ៣ បានយកឈ្នះ កងពលតូចអន្តរាគមន៍លេខ ៧ដោយលទ្ធផល ៣ សិត ទល់នឹង ១ (២៣-២៥, ២៦-២៤, ២៥-១៦ និង ២៥-១៩)

គូទី២៖ ក្រសួងមហាផ្ទៃបន្តការឈ្នះរបស់ខ្លួនដោយ បំបាក សាលាខេត្តកំពង់ចាមដោយលទ្ធផល ៣សិត ទល់នឹង០ (២៥-១៩, ២៥-១៧, ២០-២៥ និង២៥-២០)

គូទី៣៖ កងពលតូចលេខ៣១ ការពារឆ្នេរ បន្តការចាញ់ជាលើកទី២ ក្រោយរងបរាជ័យក្រោមថ្វីដៃ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងដោយលទ្ធផល ១ទល់នឹង ៣ (១៣-២៥, ១៩-២៥, ២៥-២០, ១៨-២៥)។

ដោយឡែកសំរាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ គឺមានចំនួន ៣គូដូចគ្នាគឺ៖

គូទី១៖ ស្នងការដ្ឋានខេត្តបាត់ដំបង ប្រកួតជាមួយ កងពលតូចអន្តរាគមន៍លេខ៧ 

គូទី២៖ បញ្ជាការដ្ឋានអង្គរក្ស A ប្រកួតជាមួយ កងពលធំអន្តរាគមន៍លេខ៣

គូទី៣៖ ក្រសួងមហាផ្ទៃ ប្រកួតជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។

ការប្រកួតនឹងចាប់​ផ្តើមពី​ម៉ោង ២ រសៀល​តទៅ ​នៅ​​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដូច្នេះប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះ អាចចូលរួមទស្សនាគាំទ្របាន ដោយសំបុត្រចូលរួមទស្សនា មានតំលៃ៥ពាន់រៀលអាចប្តូរយកស្រាបៀរលីអូ ចំនួន២កំប៉ុង៕




ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម