បញ្ជូនខ្លួន ជនដៃដល់២នាក់ ទៅ សាលាដំបូងខេត្ត ក្រោយកាប់ ជនរងគ្រោះដាច់កដៃម្ខាង ដោយខឹង ថា បណ្តើរសង្សាពួកគេ
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់នៅ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ថាកម្លាំងអាវុធហត្ថ បានធ្វើការបញ្ជូន ខ្លួនជនដៃដល់ ពីរនាក់ ទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន កាលពី វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី១៤ កក្កដា ២០១៥ នៅចំណុចរង្វង់ មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិនិងសង្កាត់ ព្រះពន្លាក្រុង សិរីសោភ័ណ។
លោកបានបន្តថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវឃាត់ខ្លួននេះគឺ ជាជនដៃដល់ក្នុងករណីយកដាវ កាប់លើ ជនរងគ្រោះ បណ្តាលអោយដាច់កដៃឆ្វេង បន្ទាប់ពីមានការយល់ច្រឡំថា ជនរងគ្រោះបណ្តើរ ស្រីស្នេហ៍ឌឺ នៅមុខក្លឹបកំសាន្តវិមានរៀម កាលពីយប់ថ្ងៃទី១០ ខែកក្កដា ហើយក្រោយ ធ្វើសកម្មភាព ជនដៃដល់បាន គេចខ្លួនបាត់។តែដោយការកំណត់មុខសញ្ញាជនដៃដល់ បានកម្លាំងអាវុធហត្ថ បានធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការចាប់ខ្លួន បាននៅល្ងាចថ្ងៃទី១៤ ម្សិលមិញ នៅចំណុចខាងលើ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់អោ យដឹងថា ជនដៃដល់ទាំងពីរនាក់រួមមាន ១/ ឈ្មោះ រឿម ភក្ត្រា ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ សូភី សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាម្ចាស់ដាវ ២/ ឈ្មោះ ប៉ៃ ភិរម្យ ហៅ ពីន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ សូភី សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះដាច់កដៃមាន ឈ្មោះ ដា ឆៃយី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅចំណុចកើតហេតុ។
ក្រោយពីបានសាកសួរចម្លើយរបស់សមត្ថកិច្ចរួចមក ជនសង្ស័យទាំង២នាក់បានឆ្លើយ សារភាព ថាមូលហេតុ ដែល ពួកគេកាប់ជនរងគ្រោះ មកពីគេយល់ច្រឡំថា ជនរងគ្រោះបណ្ដើរស្រី របស់គេទៅស៊ី ផឹកឌឺដងដាក់ ពួកគេ ទើបពួកគេ ប្រព្រឹត្តអំពើល្មើសនេះ។ ឯសំដីរបស់ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ស្រីម្នាក់នោះ ត្រូវជា បងប្អូនជីដូនមួយរបស់ខ្លួនទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!