ក្តិបចោរ២នាក់ គាស់តូបលួច ទូរស័ព្ទ ក្នុងផ្សារ ម្ចាស់តូបដាក់កាមេរ៉ា សុវត្ថិភាព ស្គាល់មុខ តាមចាប់ដល់ផ្ទះ

 
 

កំពង់ឆ្នាំងៈ កាលពីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យជាក្មេងជំទង់២នាក់ ត្រូវបាន សមត្ថកិច្ច នគរ បាល ស្រុកកំពង់ត្រឡាចចាប់ខ្លួន បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ក្រោយរយៈពេល២ថ្ងៃ ដែល ជនសង្ស័យ បានធ្វើសកម្មភាព លួចគាស់តូបលក់ទូរស័ព្ទ លួចយកទូរស័ព្ទ និងឆ្នាំងសាកទូរស័ព្ទ ជាច្រើនគ្រឿង កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក ។

លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថា ជនសង្ស័យទាំង២នាក់ នោះ ម្នាក់១.ឈ្មោះ រិន ធូម៉ា អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិស្ពានពពេជ ដោយឡែកម្នាក់ទៀតឈ្មោះ ហេង តុង អាយុ ១៥ឆ្នាំ ជនសង្ស័យទាំង២នាក់នេះ មានស្រុកកំណើត ភូមិអន្លុងត្នោត ក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច។ជារឿយៗ តូបលក់ទូរស័ព្ទនេះត្រូវបានក្រុមចោរគាស់យកទូរស័ព្ទ ជាញឹកញាប់ណាស់មកហើយ ប៉ុន្តខាងក្រុម សន្តិសុខផ្សារកំពង់ត្រឡាច រកមុខក្រុមចោរគាស់តូប នេះមិនបាននោះទេ ។

ដោយសារតែបាត់របស់របរច្រើនពេក គណកម្មការផ្សារសាលាលេខ៥ បានរកមធ្យោបាយ ដោយដាក់ កាមេរ៉ា សុវត្ថិភាពដើម្បីតាមដាន ក្រុមចោរដែលតែងធ្វើសកម្មភាពលួចនេះ ។

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ម្ចាស់តូបលក់ទូរស័ព្ទបានមកបើកតូប ក៏ប្រទះឃើញបាត់ សំភារៈដូច មុនទៀត ហើយក៏បានឆែកកាមេរ៉ាសុវត្ថិភាព ក៏បានឃើញរូបក្មេងជនសង្ស័យ២នាក់ បានធ្វើ សកម្មភាពគាស់តូប លួច យកទូរស័ព្ទ រួចបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង ហើយតាមរយៈ ពាក្យបណ្តឹងនេះ សមត្ថកិច្ចបានឈាន ទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបាន ធ្វើ សកម្មភាព គាស់តូប លួចទូរស័ព្ទនេះពិតប្រាកដមែន ។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដា្ឋន ននគរបាលខេត្តកំពង់ឆ្នាំង ហើយ នៅព្រឹកថ្ងៃ ទី១៥ ខែកក្កដា ជនសង្ស័យនឹងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម