ចិន បាញ់កាំភ្លើងទឹក បំផ្លាញនាវា វៀតណាម
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ប្រទេស ចិន បានបាញ់កាំភ្លើងទឹក ដាក់នាវាល្បាត និងបំផ្លាញនាវាផ្សេងទៀត របស់រដ្ឋាភិបាលក្រុង ហាណូយ ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា នាពេលថ្មីៗនេះ ដោយសារជម្លោះក្នុងដែនសមុទ្រ ចិនភាគខាងត្បូង។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានក្នុងស្រុក នាថ្ងៃអង្គារនេះ ។
ភាពតានតឹងថ្មីនេះបានកើតឡើងរវាងប្រទេសជិតខាងទាំងពីរ ដោយចិនជាអ្នកផ្តើមបង្កឡើង តាមរយៈដាក់ឧបករណ៍ ខួងយកប្រេងក្នុងតំបន់ដែនទឹក កំពុងមានជម្លោះ កាលពីខែឧសភា កន្លងទៅនេះ។ ទង្វើនេះបណ្តាលឲ្យប្រជាជនវៀតណាម ធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយប្រឆាំងចិន ដែលជាបាតុកម្ម ពុំធ្លាប់មានក្នុងទសវត្សរ៍ថ្មីនេះ ព្រមទាំងបណ្តាលឲ្យមនុស្សបួននាក់ស្លាប់។
ប្រទេស វៀតណាម កាលពីខែឧសភា កន្លងទៅនេះ បានចោទប្រកាន់ប្រទេស ចិន ថាបានបណ្តែតទូកនេសាទរបស់ខ្លួន និងព្យាយាមដុតបញ្ឆេះភាពតានតឹង តាមរយៈការ ដាក់ឧបករណ៍ខួងយកប្រេង នៅតំបន់កំពុងមានជម្លោះ។
គួរបញ្ជាក់ថា ឧបករណ៍ខួងយកប្រេងរបស់ចិន ត្រូវបានបោះទីតាំងនៅក្នុងបរិវេណនៃកោះ ផារ៉ាសែល ដែលជាកោះកំពុងជាប់មានជម្លោះ។ ក្នុងស្ថានភាពនេះ មេដឹកនាំចិន
ព្យាយាមស្វែងរកការគាំទ្រ តាមរយៈការប្រកាន់ជំហរ ដោយបន្ទន់ឥរិយាបទរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុង ប៉េកាំងក៏មាន បំណងចង់រក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន៕
ប្រភពពី ដើមអម្ពិលមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!