ដុតបំផ្លាញផ្ទះគេ កាលពី៩ឆ្នាំ នៅស្រុកកោះសូទិន ត្រូវនគរបាល តាមចាប់ បានមកវិញ នៅខេត្តក្រចេះ

 
 

កំពង់ចាម: ជនត្រូវចោទម្នាក់ ក្រោយពីធ្វើសកម្មភាព លួចដុតបំផ្លាញផ្ទះគេ ធ្វើអោយខូតខាត ទ្រព្យសម្បត្តិ យ៉ាង ច្រើន កាលពី៩ឆ្នាំមុន ឥឡូវត្រូវបានចាប់ខ្លួន ត្រឡប់មកវិញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ខណ:កំពុងលាក់ខ្លួន នៅទឹកដីខេត្តក្រចេះ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនត្រូវ ចោទរូបនេះ មាន ឈ្មោះ អែម យ៉ែម អាយុ៣៤ឆ្នាំ រស់នៅភូមិកំពុងចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានលោក ផូង វណ្ណចៅក្រមសើបសួរសាលាដំបូង ខេត្តកំពង់ចាម ចេញដីកា បញ្ជាអោយតាមចាប់ខ្លួន កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០០៦ ពីបទធ្វើអោយខូតខាត និងបង្កអគ្គិភ័យ ដោយចេតនា ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០០៦ ស្ថិតនៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយធ្វើសកម្មភាពជននេះ បានរត់គេចខ្លួនរហូត ទើបតែនៅពេលនេះ ត្រូវបានកម្លាំងនគរបាល ខេត្តកំពង់ចាម សហការជាមួយកម្លាំង នគរបាល ខេត្តក្រចេះ តាមចាប់ខ្លួន ហើយនៅពេលនេះ ត្រូវបាន យកទៅឃុំខ្លួន នៅស្នងការដ្ឋាននគរបាល ខេត្តដើម្បីរង់ចាំដីកា ឃុំខ្លួនពីចៅក្រម។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា តាមបទបញ្ជាពីសំណាក់ស្នងការនគរបាល ខេត្ត កំពង់ចាម លោក ឧត្តមសេនីយ៏ បែន រ័ត្ន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាល ស្រុកកោះសូទិន សហការ ជាមួយ កម្លាំងនគរបាល ខេត្តក្រចេះ ធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួន តែម្តង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ។


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម