រថយន្ត RANGE Rover មួយគ្រឿង បើកបុករនាំង ដែកពុះចែកទ្រូង ផ្លូវបាក់អស់៥ផ្ទាំង

 
 

ភ្នំពេញ៖យោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណជិត១០៖០០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានរថយន្ត RANGE Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-8378 ក្នុងទិសដៅពីកើត ទៅលិច លុះមក ដល់ជិត សាលាខណ្ឌពោធិ៍សែនជ័យ រថយន្ត Range Rover បានជៀសជាមួយ រថយន្តមួយគ្រឿងទៀត ដែលបើកពីមុខ បានធ្វើឲ្យរថយន្ត Range Rover បុកនឹងរនាំងដែក ពុះចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង ហើយរថយន្តមិនទាន់អស់ ល្បឿន បានជ្រុលទៅ បុកនឹងរថយន្ត Lexus RX300 ពណ៌ស បណ្តាលឲ្យ រងការខូខខាតផ្នែកខាងមុខផងដែរ។

បើការបង្ហើបពីបុរស់ម្នាក់ដែលមកមើលការខុសត្រូវ រថយន្ត Range Rover បានប្រាប់ថា ម្ចាស់រថយន្ត ជាមន្រ្តីនៅ មន្ទីរ ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ រថយន្តទាំងអស់ត្រូវ បានបញ្ជូនទៅកាន់ ការិយាល័យចរាចរណ៍ក្រុងភ្នំពេញ៕


                                            បុរសជាម្ចាស់រថយន្ត Range Rover

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម