ល្បួង​មក​ផឹកស៊ី​​​ពី​ព្រៃវែង​មក​​ប្លន់​​ សម្លាប់​នៅ​ ត្បូងឃ្មុំ​ ចាប់​បាន​ ឃាតករ​ម្នាក់

 
 

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ពី​បទ​ប្លន់​សម្លាប់​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ខេត្ត​ ត្បូងឃ្មុំ​ សហការ​ជាមួយ​នគរបាល​ខេត្ត​ ព្រៃវែង​តាម​ ប្រមាញ់ និង​ចាប់ខ្លួន​បាន​ កាលពី​ព្រឹក​ថ្ងៃ​ ទី​១៥ កក្កដា ២០១៥ នៅ​ចំណុច​ ភូមិ​ភូមិ​ខ្នប់​ដំរី ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​​​មានឈ្មោះ ស៊ិ​ន ប៊ិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវ​បាន​ចាប់ខ្លួន​ពី​ បទ​ជាប់​ពាក់ព័ន្ធ​ទៅ​ នឹង​ករណី​ប្លន់​ សម្លាប់ ហើយ​ដឹក​សព​មក​ប្លុង​ចោល​ទៅ​ ក្នុង​ព្រៃរនាម​នៅ​ ខាងលិច​ ស្ពាន​មាត់​ ឃ្មង់​ កាល​ពី​ពេល​ កន្លង​ទៅ ។ ចំណែក​ជន​ រង​គ្រោះ​ក្នុង​ករណី​ប្លន់​សម្លាប់​នេះ​ មានឈ្មោះ សួន ហ៊ីង ភេទ​ប្រុស អាយុ៤៣​ឆ្នាំ នៅ​ភូមិ​ ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​រំលឹក​ថា ហេតុការណ៍​ ភ្ញាក់ផ្អើល នោះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ត្រង់​ចំណុច​ខាង លិច​ស្ពានមាត់​ឃ្មង់ ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ។ ដោយ​មាន​ ប្រជាពលរដ្ឋ​ម្នាក់​បាន​ ដើរ​រុល​ចុះ​ តាម​ព្រៃរនាម​ក្នុង​ គោលបំណង​ទៅ ​រក​ជីក​ត្រពាំង​ លក់​ដើម្បី​ ដោះស្រាយ​ជីវភាព តែ​មិន​ទាន់​នឹង​ បាន​ជីក​ផង​នោះ គ្រាន់​ចុះ​ពី​ ផ្លូវជាតិ​ចំងាយ​២៥​ម៉ែត្រ ក៏​ស្រាប់តែ​ប្រទះ​ ឃើញ​សព​បុរស​ មិន​ស្គាល់​អត្តសញ្ញាណ​ ម្នាក់​ត្រូវ​បាន​គេ​ សម្លាប់​យក​ មក​ប្លុង​ចោល រួច​ក៏​ប្រញាប់​រាយការណ៍​ មក​សមត្ថ​កិច្ច​មូលដ្ឋាន​ ជា​បន្ទាន់​ផង​ដែរ ។ បន្ទាប់​មក​បាន​ ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​កើត ហេតុ​មិន​ឲ្យ​អ្នក​ ណា​ម្នាក់​ ចូល​ទៅ​កន្លែង​សព​ នោះ​ទេ ដោយ​បាន​ បង្កើត​គណៈកម្មការ​ ចម្រុះ​មាន នគរបាល អាជ្ញាធរ​ភូមិ​-​ឃុំ ព្រម​ទាំង​គ្រូពេទ្យ​ ចុះ​ទៅ​ពិនិត្យ​ ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ ឃើញ​មាន​ ស្នាម​វាយ​ត្រូវ​ ក្បាល​នឹង​ឧបករណ៍​ រឹង​បែក​ហូរ​ឈាម ។ នៅ​នឹង​កន្លែង​កើតហេតុ​ គេ​ឃើញ​មាន​ស្នាម​ កង់​រថយន្ត​បើក​ ចេញពី​ទិស​ខាងលិច​ មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ រហូត​ដល់​ ត្រង់​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដែល​នៅ​ កន្លែង​នោះ​មិន​ មានផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ទេ គឺ​មាន​តែព្រៃ​ ឫស្សី​ដុះ​អម​សាង​ ខាង​ផ្លូវជាតិ​ ព្រមទាំង​ ស្ងាត់​ផង​ដែរ ។ រហូត​ដល់​ រសៀល​ថ្ងៃ​ដដែល​ក៏​មាន​អ្នក​មក​ មើល​បាន​ផ្សព្វផ្សាយ​ តាម​វិទ្យុ FM ក្នុងស្រុក​មួយ​ក៏​ លេចឮ​ទៅ​ដល់​ ក្រុម​សាច់ញាតិ​ មកមើល ក៏​ស្គាល់​អ្នក​ស្លាប់​ ឈ្មោះ សួន ហ៊ីង រស់នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​ត្រូវ​បាន​ គេ​ល្បួង​ទៅ​ ផឹកស៊ី ហើយ​សម្លាប់​ប្លន់​ យក​ទ្រព្យ ។

លោក​វរសេនីយ៍ត្រីអធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ មាន​ហេតុការណ៍​ អំពើ​ប្លន់​សម្លាប់​​នេះ លោក​ឧត្តម សេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ បាន​ចាត់​ឲ្យ​កម្លាំង​ នគរបាល​បច្ចេកទេស​ ខេត្ត នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់​ ខេត្ត​ ចុះ​ស្រាវជ្រាវ​ ដោយ​យកចិត្តទុកដាក់ ព្រោះ​មាន​ តម្រុយ​ជន​ពាក់ ព័ន្ធ​ដែល​បាន​ទូរស័ព្ទ​ហៅ​ ជន​រង​គ្រោះ​ទៅ​ ​ផឹកស៊ី​ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៥ ជំនាញ​ ព្រហ្មទណ្ឌ​ស្រុក​ត្បូងឃ្មុំ បាន​សហការ​ ជាមួយនឹង​នគរបាល​ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បើក​ការ​ស៊ើបអង្កេត​ ដ៏​ក្តៅ​គគុក​លើ ​ករណី​ប្លន់​សម្លាប់​ជន​ រង​គ្រោះ​ខាង លើ ផ្អែក​តាម​ រយៈសាក្សី​ ទើប​ដឹង​ តម្រុយ​ថា ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ប៊ិ​ន បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ មក​ផឹកស៊ី​នៅ ផ្ទះលក់​ សាច់​ក្លែម​មួយ​ កន្លែង​ក្នុងភូមិ​ លេខ​៥ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កាលពី​ល្ងាចថ្ងៃ​ទី​២៩ មិថុនា ២០១៥ ហើយ​មក​ដល់​ ព្រឹក​ថ្ងៃ​ទី ១៥ កក្កដា ក្រោម​កិច្ចសហការ​ ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ក៏​បាន​ឃាត់​​ជនសង្ស័យ​ឈ្មោះ ប៊ិ​ន មក​សួរនាំ​នៅ​ អធិការដ្ឋាន​ នគរ​បាល​ស្រុក​ត្បូងឃ្មុំ ដោយ​ដកហូត​ បាន​ម៉ូត​ូរបស់​ ជន​រង​គ្រោះ​មក​ វិញ​ផង​ដែរ ។

ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ និង​បក្ខពួក​ ២​នាក់​ទៀត​បាន​ប្រើ​ ល្បិច​ល្បួង​ហៅ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ីង មក​ផឹកស្រា​បៀរ​ អស់​៦​កំប៉ុង រួច​នាំ​ទៅ​ ចូល​ច្រៀង​ខារ៉ាអូខេ​ នៅ​អ្នក​លឿង​ជិត​ ទីរួមខេត្ត​ព្រៃវែង​អស់​ ស្រា​បៀរ​២​កេស ។ លុះ​នៅ​វេលា​ ម៉ោង​ប្រហែល​១១​យប់ ថ្ងៃ​ទី​២៩ មិថុនា ជន​រង​គ្រោះ​ ស្រវឹង​ធ្លាក់​ភ្នែក រួច​ល្បួង​មក​ លេង​នៅ​ កំពង់ចាម ។ ពេល​ដែល​ជិះ​មក​ដល់​​ ត្រង់​ម្តុំ​ស្ពាន​មាត់​ឃ្មង់​ កន្លែង​ស្ងាត់ ក៏​ប្រើ​ល្បិច​ ឈប់​បត់ជើងតូច នាំ​អ្នក​រង​គ្រោះ​ ទៅ​វាយ​សម្លាប់​ ប្លន់​យក​សម្ភារ​ រួច​អូស​ទម្លាក់​ចូល​ព្រៃ​ រួច​យក​ម៉ូតូ​ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​ ២០១៣ និង​ខ្សែ​ក​ទង្ង​ន់​៥​ជី រួច​ជិះ​ឆ្ពោះទៅ​ ផ្សារ​សួង​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​បាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ វិធានការ​តាមច្បាប់ និង​តាម​ប្រមាញ់​ចាប់​បក្ខពួក​ ២​នាក់​ទៀត​ យក​មក​ផ្តន្ទាទោស​ តាម​ច្បាប់ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម